ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​មិនដឹង​មាន​វិបត្តិ​អ្វី​រត់​ចូល​រថយន្ត​លាយ​បេតុង​បុក​ស្លាប់​

97

​ភ្នំពេញ : បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​ដើរ​សុខៗ​ស្រាប់តែ​ប្រទះឃើញ​រថយន្ត​លាយ​បេតុង​១​គ្រឿង​ព​ណ៍ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​៥A-២៨៨១​រត់​ចូល​រថយន្ត​ជាន់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​ក​៨​ន​ស្លាប់​១​រំ​ព្រិច​ហេតុ​ការ​នេះ​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ ២០២០​នៅ​ចំណុច​ផ្លូវ​ថៃ​ហ្គឺ ស្ថិតនៅ​ភូមោ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​

​បុរស​បើកបរ​រថយន្ត​ឈ្មោះ អុ​ិ​ន ផល្លី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បានបញ្ជាក់​ប្រាប់​អ្នកយក​ព័​ត៍​មាន​អោយដឹងថា​មុន​កើតហេតុ​គាត់​បើករថយន្ត​លាយ​បេតុង​ទើប​និង​មក​ការដ្ឋាន​គោលបំណង​ត្រលប់​ទៅ​កន្លែង​វិញ​លុះ​មកដល់​ផ្លូវ​ថៃ​ហ្គឺ​បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក៏មាន​បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​រត់​ឆ្លងផ្លូវ​ពី​លិច​មក​កើត​ស្រាប់​ភ្លាម​ជាន់​ហិ​វ្រាំ​ង​មិនទាន់​ជ្រុល​បុក​បុរស​ម្នាក់​ស្លៀក​ក្រមា​និង​អាវយឺត​ពណ៍​ត្រួត​ចេក​ដៃខ្លី​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​ពេលនោះ​ខ្លួន​ក៏​មិនបាន​រត់គេច​ដែរ​ហើយក៏​នគរបាល​ប៉ុស្តិ៍​នាំ​គាត់​មក​សាកសួរ​តែម្ដង ។​

​នគរបាល​វាស់វែង​ខ​ណ្ឌ​បានអោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្សាល​អោយ​បុរស​ម្នាក់​ស្លាប់​តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើង​ហើយ​ទេ​ដឹងថា​ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ពេល​ដើរ​ឆ្លើយ​ផ្លូវត្រូវ​រថយន្ត​លាយ​បេតុង​បុក​កិន​ស្លាប់​នៅ​កន្លែងកើតហេតុ​អ្នកបើកបរ​ឃាត់​បាន​រងចាំ​ប្រគល់អោយ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ​មក​យក​រថយន្ត​បងហក​ហេតុ​រក្សាទុក​ចំណែក​សព​យក​តំកល់​នៅ​វត្ត​គល់​ទទឹង​នៅ​ខណ្ឌ​ច្បារអំពៅ​ស្វែងរក​សាច់ញាតិ​ជា​ក្រោយ​ទៀត ។​

អត្ថបទដែលជាប់ទាក់ទង