មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម អះអាងថា ក្នុងត្រីមាសទីមួយឆ្នាំ២០២០មានការស្នើសុំបើកបង្កេីតរោងចក្រថ្មីចំនួន៧៧ រោងចក្រ

ភ្នំពេញ៖ លោក ហេង សុខគង់ រដ្ឋលេ ខាធិការក្រសួង បានបញ្ជាក់ថា ក្នុងរយះពេលត្រីមាសទីមួយឆ្នាំ២០២០នេះ មាន ការស្នេីសុំបង្កេីតរោងចក្រថ្មីចំនួន៧៧ រោងចក្រ នៅកម្ពុជានេះ ដែលនេះគឺជាការឆ្លុះបញ្ចាំងអោយឃេីញពីការជឿជាក់របស់អ្នកវិនិយោគលេីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២០ នាទីស្តីការគណះរដ្ឋមន្ត្រី លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ទន្ទឹមនឹងការស្នេីសុំបង្កេីតរោងចក្រថ្មីយ៉ាងនេះក្តី ក៏យេីងឃេីញថាមានរោងចក្រចំនួន៦ផងដែរ ដែលបានស្នេីសុំបិទនៅកម្ពុជា ស្របពេលដែលកម្ពុជាក៏ដូចនៅលេីពិភពលោកបាននឹងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ដែលធ្វេីអោយរោងចក្រមួយចំនួនបង្ខចិត្តបិទ ឬព្យួរការងារកម្មករក្រោមហេតុផលខ្វះវត្ថុធាតុដេីមដេីម្បីផលិត។
តែសម្រាប់ការបិទរោងចក្រនៅកម្ពុជានេះ គឺក្រសួងយល់ឃេីញថាប្រហែលជា រោងចក្រទាំងនោះប្រឈមមុខនឹងបញ្ហាក្ស័យធុន ឬបញ្ហាមួយចំនួនផ្សេងទៀតដែលបង្ខអោយថៅរោងចក្រសម្រេចចិត្តបិទ។
លោក ហេង សុខគង់ បន្តថា វាមោទនះភាពណាស់សម្រាប់កម្ពុជាក្នុងកាលះទេសះនៃវិបត្តិសកលនៃជំងឺកូវីដ១៩ មានការស្នេីសុំបង្កេីតរោងចក្រថ្មីចំនួន៧៧។ លោក ថា ប្រទេសមួយចំនួនបានបិទរោង ចក្រដោយសារតែបញ្ហាខ្វះវត្ថុធាតុដេីមដេីម្បីផលិតដែលធ្វេីអោយប្រទេសទាំងនោះ បង្ខំចិត្តបិទតែម្តង។ ដោយឡែកសម្រាប់កម្ពុជាក្រោមកិច្ចសហការយ៉ាងខ្លាំងក្លាពីសំណាក់មិត្តចិន កម្ពុជាបានទទួលនូវវត្ថុធាតុដេីមដេីម្បីបម្រេីដល់សង្វាក់ផលិតកម្មនៅកម្ពុជា ជៀសវាងការខ្វះវត្ថុធាតុដេីមសម្រាប់ផលិត។ នៅេលដែលកម្ពុជាខ្វះខាតវត្ថុធាតុដេីមដេីម្បីផលិត ក្នុងកាលះទេសះនៃការកេីតឡេីងនូវជម្ងឺកូវីដ១៩ ជា លក្ខណះជាសកលនេះ។ ចិនបានផ្តល់មកកម្ពុជានូវវត្ថុធាតុដេីម ដល់កម្ពុជាសម្រាប់បំពេញសង្វាក់ផលិតកម្មនៅកម្ពុជាមុនគេបំផុតលេីពិភពលោកបេីទោះបីជាវា មិនទាន់គ្រប់គ្រាន់ក៏ដោយ៕. សំរិត