ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​បុរស​ម្នាក់​យក​កាំបិត​ភ្ជង់​ក​នារី​ម្នាក់​ប៉ុនប៉ង​រំលោភ​

135

​ក្រចេះ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​បាន​យក​កាំបិត​ភ្ជង់​ក​នារី​ម្នាក់​ប៉ុនប៉ង​រំលោភ ​តែ​មិនបាន​សម្រេច ​រួច​ហែល​ទឹក​ឆ្លងទន្លេ​គេចខ្លួន​។ បន្ទាប់​ទទួល​ពាក្យ​ប្តឹង​របស់​ជនរងគ្រោះ សមត្ថ​កិច្ច​ចុះ​ស្រាវជ្រាវ ចាប់ខ្លួន​ជនល្មើស​។​

​ជនសង្ស័យ​ឈ្មោះ សាំង ភក្តី ហៅ​ពៅ អាយុ​២៤​ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ក្រចេះ ស្រាវជ្រាវ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា បន្ទាប់ពី​ជននេះ​បាន​ព្យាយាម​គេចខ្លួន​ដោយ​ហែល​ទឹក​ឆ្លងទន្លេ​ទៅ​លាក់ខ្លួន​នៅលើ​កោះ ក្រោយពី​បាន​ប្រើ​កូនកាំបិត​យកទៅ​ភ្ជង់​.​ក​នារី​រងគ្រោះ​ប៉ុនប៉ង​ចាប់រំលោភ​តែ​មិនបាន​សម្រេច​។​

​នារី​រងគ្រោះ​ជនជាតិ​វៀតណាម អាយុ​២០​ឆ្នាំ រស់នៅ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ត្រូវ​ជននេះ​ប៉ុនប៉ង​ចាប់រំលោភ​កាលពី​យប់​រំលង​អ​ធ្រា​ត្រ តែ​មិនបាន​សម្រេច​ដោយសារ​នា​ង​បាន​រើ​បម្រាស់និង​មាន​របួស​លើ​រាងកាយ​៕

អត្ថបទដែលជាប់ទាក់ទង