ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​កុងតឺន័រ​សង្ស័យ​ងោក​មួយភាំង​បួង​ចង្កូត​ក្រឡាប់​ផ្ងារជើង​

90

 

​ភ្នំពេញ : បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​ព​ណ័ស​គ្មាន​ស្លាក​លេខ​របស់​ក្រុមហ៊ុន​កង​ដឹកជញ្ជូន​ស្រាប់តែ​ក្រឡាប់​ផ្ងារជើង​សង្ស័យ​មកពី​ងុ​ក​មួយភាំង​តែ​សំណាងល្អ​មិនមាន​អុន​កណា​រងរបួស​ហេតុ​ការ​នេះ​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​រហូតដល់​ម៉ោង​១០​និង​៣០​នាទី​អាច​ស្ទួ​ច​យក​រថយន្ត​ក្រឡាប់​ចេញ​បាន​ថ្ងៃទី​២៤ ខែ មេសា ឆ្នាំ ២០២០ នៅ​ចំណុច​ក្បែរ​វត្ត​កៀនស្វាយក្នុង តាម​កំណត់​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ព្រែក​ធំ​២ សង្កាត់ ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​

​ប្រភព​ព័​ត៍​មាន​ពី​បញ្ជាការ​សាលាសង្កាត់​ក្បាលកោះ​បាន​ប្រាប់​អោយដឹងថា​មុន​កើតហេតុ​កាល​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៤​ហើយក៏​ឃើញ​រថយន្ត​ប្រភេទ​កុងតឺន័រ​ពណ៍​សមាន​ដឹក​កញ្ចក់​ហើយ​ក្រឡាប់​ផ្ងារជើង​សង្ស័យ​មកពី​ង​ងុ​ក​ដេក​ឬ​មកពី​គេច​ម៉ូតូ​ក៏​មោ​មិនដឹង​ដែរ​បានជា​រថយន្ត​ក្រឡាប់​តែ​យ៉ាងណាក៏ដោយ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មិនមាន​អ្នករបួស​ឬ​ខូចខាត​សម្ភារ​:​នោះទេ ។​

​នគរបាល​ចរាចរណ៍​បានបញ្ជាក់​ថា​ករណី​ខាងលើ​លើ​នេះ​មិនមាន​អ្នករបួស​ឬ​ខូចខាត​សម្ភារ​:​អ្នក​ដ៏​ទៃ​ក៏​អោយ​ទៅខាង​ក្រុមហ៊ុន​ដោយសារតែ​នគរបាល​វាស់វែង​មកដល់​មិនបាន​ឃើញ​បុរស​អ្នកបើកបរ​រថយន្ត​ក្រោយមក​យក​រថយន្ត​ស្ទួ​ច​យក​រថយន្ត​ចេញពី​ផ្លូវ​ជៀស​ប​វៀង​ផ្លូវ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ តែ​រហូតដល់​ម៉ោង​១០​និង​៣០​នាទី​ហើយ​ស្ទួ​ច​រថយន្ត​យកចេញ​បាន ។​

អត្ថបទដែលជាប់ទាក់ទង