ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់​ច្បារអំពៅ​ទី​១ ថ្លែង​អំណរ​អរគុណ​ ដល់​សប្បុរសជន​ជួយ ឧបត្ថម្ភ​អង្ក​ដល់​សង្កាត់​ទុក​ចែកជូន​ប្រជាជន​

88


​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២០​នេះ​លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​ក្នុងនាម​ជំនួសមុខ​អោយ​បងប្អូន​ប្រជាជន​និង​ក្នុងនាម​រដ្ឋបាល​សាលាសង្កាត់​ច្បារអំពៅ​ទី​១​ដោយ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​ជៀង ញឹម និង​លោកស្រី​លីម ប៉ាវ​វួ​ច​ដែលជា​ភរិយា​ដោយបាន​ជួយឧបត្ថម្ភ​នូវ​អង្ក​១០​ប៉ាវ​ស្មើរ​និង​៥០០​គីឡូក្រាម​មកដល់​អាជ្ញាធរ​សង្កាត់​ច្បារអំពៅ​ទី​១​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ទុក​ត្រៀម​បម្រុង​ក្នុងការ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់​ដោយ​ប្រយុទ្ធប្រឆាំង​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​១៩​។​
ជាមួយគ្នានេះដែរ​លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​ក៏​សូម​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សណ្ដាន​ចិត្ត​ដ៏​សប្បុរស​នេះ​ណាស់​ក្នុង​ការចូលរួម​ជួយឧបត្ថម្ភ​នៅពេលនេះ​គឺជា​ការ​ផ្ដល់នូវ​កម្លាំង​ចិត្ត និង ភាពជឿជាក់​មកលើ​អាជ្ញាធរ​សង្កាត់​ក្នុងការ​ប្រើប្រាស់​អំណោយ​ទាំងអស់នេះ​ដើម្បី​បានជា​ប្រយោជន៍​ផ្ដល់​ជូនទៅ​ដល់ដៃ​បងប្អូន​ប្រជាជន​ដែលមាន​ជីវភាព​ខ្វះខាត​ផងដែរ​ហើយ​អំណោយ​ខាងលើនេះ​ពិតជា​មាន​សា​រះ​សំខាន់​ណាស់​។​
គួរបញ្ជាក់​ផងដែរ​ថា​លោក​ជៀង ញឹម និង លោកស្រី​ជា​ភរិយា​ដោយបាន​ផ្ដល់​អង្ក​មក​អាជ្ញាធរ​សង្កាត់​ច្បារអំពៅ​ទី​១​ចំនួន​៥០០​គីឡូ​នៅពេលនេះ​គឺជា​លើក​ទី​២​ហើយដោយ​កាលពី​លើក​ទី​១​ជួយឧបត្ថម្ភ​ដល់​អាជ្ញាធរ​សង្កាត់​ព្រែកប្រា​នូវ​អង្ក​ចំនួន​១​តោន​ម្ដង​រួចមកហើយ​។​នេះ​គឺជា​ទឹកចិត្ត​ដ៏​សប្បុរសធម៌​យ៉ាង​ប្រពៃ​ពី​សំណាក់​ក្រុមគ្រួសារ​លោក​ជៀង ញឹ​ប និង​ភរិយា​គាត់​។​ដូចនេះ​ក្នុងនាម​លោក​ចៅសង្កាត់​គាត់​សូម​ប្រសិទ្ធិ​ពរជ័យ​ជូន​ដល់​លោក​ជៀង ញឹ​ប និង​ភរិយា​ព្រមទាំង​ក្រុមគ្រួសារ​អោយ​សមប្រកប​ជួបតែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង