ភាពជាដៃគូលើហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព នៅក្នុងគម្រោង LMI រវាងអាមេរិកនិងកម្ពុជា
ភ្នំពេញ៖ នៅក្នុងអំឡុងខែផ្តោតលើបរិស្ថាន យើងសូមទាញការចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកក្នុងផ្នែកបរិស្ថាន។ នេះបើតាមការផ្សាយព័ត៌មាននៅលើ ផេក facebook ផ្លូវការរបស់ស្ថានទូត អាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២០។
ស្ថានទូតអាមេរិកបានលើកឡើងថា នៅខែធ្នូ ឆ្នាំ ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលលោកឯកអគ្គរដ្ឋទូត Murphy នៅក្រសួងការបរទេស ដើម្បីអបអរខួបលើកទី ១០ នៃគម្រោងស្តីពីគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម (LMI) ។
តាមរយៈគម្រោងនេះ សហរដ្ឋអាមេរិកបានជួយប្រទេសនៅក្នុងតំបន់នេះ ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ លើការអភិវឌ្ឍន៍ថាមពលដែលធានារនិរន្តរភាព ទឹកស្អាត ប្រព័ន្ធផ្លាស់ទីនៃមច្ឆា សន្តិសុខទឹកនិងស្បៀង ការតាមដានទឹកជំនន់ និងបញ្ហាបរិស្ថានដទៃជាច្រើនទៀត។
ភាពជាដៃគូលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅក្នុងគម្រោង LMI គឺជាកម្មវិធីដែលកំពុងមានជាបន្ត ហើយដែលជួយអ្នកសម្រេចចិត្តក្នុងការពិចារណាលើផលប៉ះពាល់ផ្នែកបរិស្ថាននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ៕