ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ និង មានករណីជាសះស្បេីយថ្មីចំនួន២នាក់ទៀត

74

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតដល់ម៉ោង​ ៩:៣០នាទីព្រឹក ថ្ងៃទី​ ២៧ មេសា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយថ្មីចំនួន២នាក់ទៀត  ជាសរុបជាសះស្បេីយកេីនដល់​ ១១៩នាក់ ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់​ ។ 

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបញ្ជាក់ថា ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 11576  ស្មេីនឹង​ 723​ ក្នុង១លាននាក់

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

 

អត្ថបទដែលជាប់ទាក់ទង