ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរង​ខណ្ឌដង្កោ ​ចុះ​អន្តរាគមន៍ ​ទប់ស្កាត់​កម្មករ​រោងចក្រ​ ចង់​ដឹក​ម៉ាស៊ីន​និង​សម្ភារៈ​ចេញពី​រោងចក្រ​ស្បែក​”​គុន​ដា​ហ្វូ​ត​វែ​រ​”

72

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌដង្កោ លោក ជ គឹម​ស៊ អភិបាលរង​ខណ្ឌដង្កោ ចុះ​អន្តរាគមន៍​ទប់ស្កាត់​ករណី​កម្មករ និង​រដ្ឋបាល​រោងចក្រ​ចង់​ដឹក​ម៉ាស៊ីន និង​សម្ភារៈ​ចេញពី​រោងចក្រ​ស្បែកជើង​ឈ្មោះ “​គុន​ដា​ហ្វូ​ត​វែ​រ​”​ស្ថិតនៅ​ផ្លូវ​បេតុង​ទួល​ពង្រ ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
​ក្នុងឱកាស​នោះ​ជា​លទ្ធផល​រដ្ឋបាល​ខណ្ឌ​បាន​ណែនាំ​ឲ្យ​ផ្អាក​សកម្មភាព​រងចាំ​មានការ​ឯកភាពគ្នា​រវាង​តំណាង​រោងចក្រ និង​កម្មករ ហើយ​ត្រូវមាន​ការឯកភាព​ពី​ខាង​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជា​ជី​វះ​និង​ព្រះរាជអាជ្ញា​ចូលរួម​ជាមុនសិន​ទើប​អាចធ្វើ​ការលក់ដូរ ដឹកជញ្ជូន​សម្ភារៈ​ចេញទៅ​ក្រៅ​បាន​។​
​លោក ជ គឹម​ស៊ អភិបាលរង​ខណ្ឌដង្កោ​បាន​បញ្ជាក់ថា​៖​បើសិន​ខាង​កម្មករ និង​តំណាង​រោងចក្រ​មិន​អនុវត្តតាម​គោលការណ៍​ច្បាប់​ទេ រដ្ឋបាល​ខណ្ឌ​ង្កោ នឹង​ចុះ​ឃាត់ខ្លួន​មនុស្ស និង​សម្ភារ​:​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង