ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិធាន​កសិកម្មសរីរាង្គ​កម្ពុជា និង​រូប​សញ្ញា​ជាតិ សម្រាប់​អនុវត្ដ​ក្នុង​ផលិតកម្ម និង​ការកែច្នៃ​បឋម​ដំណាំ​ស្បៀង​ចេញ​ជា​ផ្លូវការ

104

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​នូវ វិធាន​កសិកម្មសរីរាង្គ​កម្ពុជា និង​រូប​សញ្ញា​ជាតិ សម្រាប់​អនុវត្ដ​ក្នុង​ផលិតកម្ម និង​ការកែច្នៃ​បឋម​ដំណាំ​ស្បៀង​ជា​ផ្លូវការ​។​
​ប្រកាស​នេះ មាន​គោលបំណង​វិធាន​កសិកម្មសរីរាង្គ​កម្ពុជា និង​រូប​សញ្ញា​ជាតិ​សម្គាល់ ការ​អនុវត្ដ​វិធាន​កសិកម្ម សរីរាង្គ​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​ផលិតកម្ម និង​ការកែច្នៃ​បឋម​ដំណាំ​ស្បៀង និង​ការធ្វើ​ពាណិជ្ជកម្ម ផលិតផល​កសិកម្មសរីរាង្គ​»​។​
​ប្រកាស​នេះ​នឹង​លើកកម្ពស់​ការជឿជាក់​ចំពោះ​អ្នក​ផលិត និង​អ្នកប្រើប្រាស់​ផលិតផល​កសិកម្ម ធ្វើជា​ចំណីអាហារ ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។ គាំទ្រ​ការចូលរួម​របស់​ប្រជាកសិករ សហគមន៍​កសិកម្ម និង​ផ្នែក​ឯកជន ដើម្បី ជំរុញ​ការអនុវត្ត​វិធាន​កសិកម្មសរីរាង្គ​កម្ពុជា នៅក្នុង​ផលិតកម្ម និង​ការកែច្នៃ​បឋម​ដំណាំ​ស្បៀង​, លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​កសិផល​ស្របតាម​ស្ដង់ដារ​ផលិតផល​កសិកម្មសរីរាង្គ ដើម្បី បង្កើន​ឧត្តមភាព​ប្រកួតប្រជែង និង​ជំរុញ​ពាណិជ្ជកម្ម​ផលិតផល​ស្បៀង នៅលើ​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​ការនាំចេញ​, រួមចំណែក​គាំពារ​បរិស្ថាន ថែរក្សា​សុខភាព សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​៕

អត្ថបទដែលជាប់ទាក់ទង