អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់០១នាក់ទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២០សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ០១នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)។
ឈ្មោះសារឡុកភេទប្រុសអាយុ១៧ឆ្នាំត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២០វេលាម៉ោង២០:៣០នាទីនៅចំណុចគល់ស្ពានលូទឹកស្អុយផ្លូវ៣៣៦សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញខណៈដែលជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកIphone 11 Pro Max ពណ៍ទឹកមាសពីប្រជាពលរដ្ឋជាស្រ្តីកំពុងជិះម៉ូតូធ្វើដំណើរម្នាក់ឯងបានសម្រេចភ្លាមនោះជនរងគ្រោះស្រែកចោរៗលឺដល់សមត្ថកិច្ចអាវុធហត្ថដែលកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញបានស្ទាក់ឃាត់ខ្លួនតែម្តង។
ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថារូបគេពិតជាធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីជនរងគ្រោះខាងលើពិតប្រាកដមែន។ក្នុងពេលធ្វើសកម្មភាពរូបគេជិះម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ុយគីនិចពណ៍សលាយខៀវគ្មានស្លាកលេខចេញពីកន្លែងហូបអាហារនៅម្តុំសន្ធរមុខក្នុងគោលបំណងត្រលប់ទៅផ្ទះលុះពេលជិះដល់ចំណុចខាងលើក៏ឃើញស្រី្តម្នាក់ជិះម៉ូតូម្នាក់ឯងនិងមានទូរស័ព្ទនៅក្នងហោប៉ៅខោងាយស្រួលឆក់ភ្លាមនោះរូបគេបានជិះម៉ូតូទៅក្បែរហើយធ្វើសកម្មភាពឆក់ទូរស័ព្ទពីហោប៉ៅរបស់ជនរងគ្រោះបានសម្រេចហើយជនរងគ្រោះបានស្រែកចោរៗនឹងជាសំណាងមិនល្អស្របពេលកម្លាំងអាវុធហត្ថល្បាតឃើញឃាត់ខ្លួនតែម្តង៕
