ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោលជម្រុញ អោយមានការបង្ការទប់ស្កាត់បទល្មើស ប្លន់គ្រប់ប្រភេទ រួមទាំងបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

109

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោល លោកឯក ឃុនដឿមបានជម្រុញអោយ ប៉ុស្តិ៍រដ្ឋបាលនិងសង្កាត់ទាំង១០ ចំណុះអោយខណ្ឌទួលគោកធ្វើការបង្ការ ទប់ស្កាត់បទល្មើស ប្លន់គ្រប់ប្រភេទ និងបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបន្តការផ្សព្វផ្សាយពីវិធានការ ការពារមេរោគ Covid-19 តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

  ការជម្រុញបែបនេះរបស់លោកឯក ឃុនដឿន បានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនៅសាលាខណ្ឌទួលគោក

  លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា កិច្ចការពារសន្តិសុខ សុវត្ថិភាពនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឃើញថា បានល្អប្រសើរហើយ តែយើងក៏នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវអនុវត្តបន្តផងដែរ ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់ មិនទាន់រៀបចំបានល្អប្រសើរនៅឡើយ ប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានា ក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។ជាមួយគ្នានេះ លោកអភិបាលក៏បានជំរុញឲ្យមានការបង្ការទប់ស្កាត់បទល្មើស ប្លន់គ្រប់ប្រភេទ រួមទាំងបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ព្រោះសន្តិសុខនេះជាតម្រូវការចាំបាច់ និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ

   ក្រៅពីនេះលោកឯក ឃុនដឿនក៏បានជម្រុញអោយបន្តការផ្សព្វផ្សាយពីវិធានការ ការពារមេរោគ Covid-19 តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ

   ក្រោយពីរប្រជុំគណៈបញ្ជាការឯកភាពខណ្ឌរួចរាល់ លោកអភិបាលបានចែកបណ្ណសរសើរ និងថវិកាផ្តល់ជូនលោកលោកស្រី ជាចៅសង្កាត់នឹងមេប៉ុស្តិ៍ទាំង១០ដែរប្រឡងប្រណាំង អនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពជូនដល់សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ដែលមានស្នាដៃក្នុងការបំពេញការងារផងដែរ៕

 

  

អត្ថបទដែលជាប់ទាក់ទង