ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់ដែលប៉ងរំលោភស្រ្តី កម្មការិនីរោងចក្រ មិនបានសម្រេច ហើយសម្លាប់ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនបានហេីយ

71

ភ្នំពេញ៖ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានប្រាប់សាព័ត៌មាន ថា បន្ទាប់ពីទទួលដំណឹងថា មាននារីម្នាក់ត្រូវគេសម្លាប់ស្លាប់ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួលស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នោះ ដោយក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញចាប់បានហេីយជនដៃដល់បន្ទាប់ពីព្យាយាមរត់ក្រោយធ្វេីសកម្មភាពរំលោភរួចបានប៉ុន្មានម៉ោង។

លោក អធិការខណ្ឌមានជ័យបានប្រាប់ថា នារីរងគ្រោះគឺត្រូវបានជនដៃដល់វាយនិងយកកាំបិតចាក់។
ហេតុការណ៍​នៅ​វេលា​ម៉ោង​១៩​និង​៥០​នាទី​យប់​ ថ្ងៃទី​២៨ ​ខែមេសា​នេះ ស្ត្រី​រងគ្រោះ​ឈ្មោះ​សៀត ស៊ន អាយុ​២៨​ឆ្នាំ​មាន​ស្រុកកំណើត​ភូមិ​ចា ឃុំ​រំដេង​ស្រុក​មេសាង​ ខេត្តព្រៃវែង​ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​នៅ​ចំណុចកើតហេតុ​
​ស្ត្រី​រងគ្រោះ​មាន​ប្តី​ជា​កម្មករសំណង់​នៅ​ខេត្តកំពត​ និងមានកូនម្នាក់។

តាម​ប្រភពពី​លោក​វរសេនីយ៍ត្រី ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​បាន​ប្រាប់ថា ជនរងគ្រោះ​ត្រូវ​ឃាតករ​រំលោភ​រួច​សម្លាប់​ ដោយមាន​រូបភាព​អាក្រាត​មួយ​កំណាត់​ក្រោម​និង​ដេក​ផ្កាប់មុខ​។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ មានការប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា ការស្លាប់របស់ស្ដ្រីខាងលើ ត្រូវបានគេដាក់ការសង្ស័យថា ជាករណីឃាតកម្ម។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញ កំពុងតែធ្វើកោសល្យវិច្ច័យលើសាកសពរបស់ស្ដ្រីរងគ្រោះ និងស្រាវជ្រាវបន្ដទៀត ដើម្បីសន្និដ្ឋានជុំវិញការស្លាប់នេះផងដែរ។ ចំណែកជនល្មើសកំពុងតែស្ថិត ក្នុងកណ្ដាប់ដៃរបស់សមត្ថកិច្ចសួរនាំដោយសមត្ថកិច្ចពុំទាន់បញ្ចេញអត្តសញ្ញាណឃាតករនោះ និងមូលហេតុនៃការចាប់រំលោភនេះនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង