ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ៤នាក់ ករណី​យកលុយ​ដុល្លារ​ក្លែងក្លាយបន្លំ​ដូរ​យកលុយ​ដុល្លារ​ពិត​

67

 

​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃ្មួញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់ ពាក់ព័ន្ធ​ករណី​យកលុយ​ដុល្លារ​ក្លែងក្លាយបន្លំ​ដូរ​យកលុយ​ដុល្លារ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ផ្លូវ​១៩១០ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២១​និង​២៥​នាទី ។​

​ជនសង្ស័យ​០៤​នាក់​រួមមាន ៖

១-​ឈ្មោះ ទុយ ស្រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរប​ម៉ាស្សា ស្នាក់នៅ​ផ្ទះជួល ផ្លូវ​១០១៩ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​

២-​ឈ្មោះ សា ស្រី​យ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរប​ម៉ាស្សា ស្នាក់នៅ​ផ្ទះជួល ផ្លូវ​១០១៩ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​

៣-​ឈ្មោះ ញ៉េប ម៉ៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរប​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​១០១៩ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​

៤-​ឈ្មោះ ញ៉េប វ​ណ្ណី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរប​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​១០១៩ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។

​ជនសង្ស័យ​បានធ្វើ​សកម្មភាព​បន្លំ​លួច​យកលុយ​របស់​ជនរងគ្រោះ​ឈ្មោះ សន ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីរាជកា​រ ស្នាក់​នៅផ្ទះ​លេខ ៣៤០ ផ្លូវលំ ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សម្ភារៈ​បាត់បង់ លុយ​ដុល្លា​ចំនួន ១៥.០០​ដុល្លា ។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង