ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិខិតមិត្តអ្នកអាន៖ចម្ងល់មហាជនស្រុកកៀនស្វាយថាប៉ូលិសស្រុកយករថយន្ត២គ្រឿងប្ដូរព័ណនិងស្លាកលេខថ្មីរួចយកមកប្រើប្រាស់នៅអធិការដ្ឋាននគរបាលស្រុកគៀនស្វាយធ្វើព្រងើយតើត្រឹមត្រូវទេ!

58

កណ្ដាល៖មហាជនស្រុកកៀនស្វាយថាប៉ូលិសស្រុកគៀនស្វសយបានយករថយន្ត២គ្រឿងប្ដូរព័ណនិងស្លាកលេខថ្មីរួចយកមកប្រើប្រាស់នៅអធិការដ្ឋាននគរបាលស្រុកគៀនស្វាយធ្វើព្រងើយៗ!តើត្រឹមត្រូវទេ!។មានករណីរថយន្តកាមរីសេរីឆ្នាំ២០០៧ ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខ2-BP-5415 និងរថយន្តម៉ាក CADiLLAC ESCALADE ពណ៍ ខ្មៅស្លាបក្អែកស្លាកលេខ ភ្នំពេញ 2N 69 69 ។

ករណីទី១មានរថយន្តកាមរីសេរីឆ្នាំ២០០៧ ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខ2-BP-5415 ហើយរថយន្តនេះបើតាមការអះអាងរបស់មន្ត្រី ប ស  គគីរ ថាឡាននិងពីមុនបែកចង្កៀងមុខខាងស្តាំ  ហើយត្រូវបានកម្លាំងសម្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិរដ្ឋបាល គគីរជិតមួយឆ្នាំស្រាប់តែពេល ថ្មីៗនេះគេឃើញឡាននេះប្រែក្រឡាមកជាពណ៌ស ហើយ មានស្លាកលេខថ្មី ន ប 2-5893 ទៀតផង  

ប៉ុន្តែជាចំងល់របស់មហាជន ឆ្ងល់ថា ក្រោយពីសម្ថកិច្ចយកឡាននិងមករក្សាទុកហើយក៍មិនឃើញចេញប្រកាសស្វែងរកម្ចាស់ឱ្យមកទទួលយកទៅវិញដែរ ក្រោយមកឡាន ដែលមានស្លាកលេខភ្នំពេញ- 2BP-5415 ក៍មិនដឹងថាជាប់ពាក់ពន្ធ័និងបទល្មើសអ្វីឱ្យពិតប្រាកដនោះទេ ?។

ករណីទី២កាលពីថ្ងៃ ២៥ខែ ឧសភាឆ្នាំ២០២៦មានករណីថ្មីមួយទៀតបានកើតឡើងមានគេយក រថយន្តមួយគ្រឿងម៉ាក ឆេរ៉េឡែត CADiLLAC ESCALADE យកមកប្លុងចោល នៅកំពុងដរ ផ្លូវត្រី ភូមិស្តៅកន្លែងឃុំដីឥដ្ឋ ដោយមិនមានស្លាកលេខ បច្ចុប្បន្នសម្ថកិច្ចបានយកឡាន ឆេរ៉េឡែត នេះមករក្សាទុក នៅក្នុងអធិការ ដ្ឋាននគរបាលស្រុកកៀនស្វាយ។

យោងតាមះលតាបត្របង់ពន្ធមធ្យោបាយ ដឹកជញ្ជូន! របស់ អគ្គនាយដ្ឋានពន្ធដា!ឆ្នាំ ២០២៥រថយន្តនេះ ស្លាកលេខ ភ្នំពេញ 2N 69 69 ផលិត ឆ្នាំ២០១០ ម៉ាក CADiLLAC ESCALADE ពណ៍ ខ្មៅស្លាបក្អែក។បច្ចុប្បន្នពាក់ស្លាកលេខ ភ្នំពេញ 2CG 07 25វិញ មហាជនយល់ឃើញថារថយន្តទាំង២គ្រឿងនេះ ជាលទ្ធកម្មល្បែង អនទ្បាញSCAM ONLiNE)គួរជាសមត្ថកិច្ច របស់នគរបាលយុត្តិធម៍ បើកការស៊ើបអង្កេតសិន តែបើវាប្រែធាតុ ពីសក្ខីកម្មបទល្មើសមកជាសមិត្តិកម្មថ្មីបែបនេះ គួរជាសមត្ថកិច្ចរបស់អគារធិការដ្ឋានកិច្ចការនគរបាលនៃអគ្គាធិការដ្ឋាន កិច្ចការនយោបាយរដ្ឋបាលនិងនគរបាលជាតិ។

ពាក់ព័ន្ធរថយន្ត២គ្រឿងខាងលើដែលមិត្តអ្នកអានផ្ញើរមកឱ្យអង្គភាពផ្សាយ«អង្គភាពយើងបានឱ្យភ្នាក់ងារប្រចាំនៅខេត្តកណ្ដាលទាក់ទងជាមួយអធិការនគរបាលស្រុកគៀនស្វាយដែរតែទាក់ទងមិនបានយើងនឹងព្យាយាមបន្តទៀតសុំការបំភ្លឺ»៕

អត្ថបទដែលជាប់ទាក់ទង