ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ប៉ុស្តិ៍ បង្ក្រាប​ជនសង្ស័យ​ម្នាក់ ដកហូត​ថ្នាំញៀន​ជិត​កន្លះ​គីឡូ​

72

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​បង្ក្រាបបាន​ស្ត្រីជន​សង្ស័យ​ម្នាក់ និង​ដកហូត​គ្រឿងញៀន​ជិត​កន្លះ​គីឡូ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ លុះ​ព្រឹក​ឡើងមក​ឆែកឆេរ​ត្រួតពិនិត្យ​ផ្ទះ​ជនសង្ស័យ នា​ព្រឹក​ថ្ងៃទី​៣០ ខែ ឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ស្ថិតនៅ​ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​លោក អ៊ុំ រតនា នាយប៉ុស្តិ៍​នគរបាល​ចាក់អង្រែលើ ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​កាល​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែ ឧសភា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ប៉ុស្តិ៍​ល្បាត ដើម្បី​បង្ការ​បទល្មើស​ក្នុង​មូលដ្ឋាន ក្រោយមក​ប្រទះឃើញ​ស្ត្រីជន​សង្ស័យ​ឈ្មោះ ផែង​សុខ​ខី អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ អ្នក​បោស​សំអាតផ្ទះ ស្នាក់នៅ ផ្ទះជួល​ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ និង​ជា​មុខសញ្ញា​ជួញដូរ​យោងតាម​ការស៊ើបអង្កេត​យូរហើយ រួច​ក៏​កម្លាំង​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ឃាត់​រកឃើញ​ថ្នាំញៀន​៣​កញ្ចប់​ថង់​ធំ ទម្ងន់​ជិន​កន្លះ​គីឡូក្រាម នៅលើ​ដៃ​ស្ត្រីជន​សង្ស័យ នាំមក​នគរបាល​ប៉ុស្តិ៍​ដើម្បី​សាកសួរ​នាំ ។​

​នគរបាល​បន្តថា លុះដល់​ព្រឹក​ថ្ងៃទី​៣០​ឧសភា លោក ម៉េង វិមាន​តារា អធិការ​ខណ្ឌ ក៏បាន​ដឹកនាំ​ចុះទៅ​ផ្ទះ​ស្ត្រី​ជនសង្ស័យ ឆែក​បន្តទៀត សហការ​ជាមួយ​មេភូមិ និង​លោក​ចៅសង្កាត់ ចូលក្នុង​ផ្ទះ​គ្មាន​បាន​ដកហូត​វត្ថុតាង​ខុសច្បាប់​នោះ មានតែ​ការដកហូត​សម្ភារ​ក្នុងផ្ទះ​ជនសង្ស័យ កង្ហា និង​ទូរ​ទ្សន៍​១​គ្រឿង​មួយចំនួនទៀត ហើយ​យកមក​អធិការដ្ឋាន និង​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ ដើមបី​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង