ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ជួរ​ដីស្រែ​ដោយ​ត្រាក់ទ័រ កិន​ចំ​មីនតោន​ផ្ទុះ បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់​

81

 

​ខេត្តបាត់ដំបង​៖ អាជ្ញាធរ​មីន បានប្រកាសថា នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​ម៉ោង​១០​និង​៣០​នាទី មាន​ករណី​ផ្ទុះ​មីនតោន នៅ​ភូមិ​អន្លុង​រាំង ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ក្នុង​ហេតុការណ៍​នេះ​បាន​កើតឡើង​ដោយសារ​ការ​ភ្ជួរ​ដីស្រែ​ដោយ​ត្រាក់ទ័រ បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ប​វេ​ល​។​

​ត្រាក់ទ័រ​(​ត្រាក់ទ័រ​ម៉ាក​kubota) ភ្ជួរ​ដីស្រែ ផ្ទះ​មីន​(​មីនតោន​) ជា​របស់​ជនរងគ្រោះ​ឈ្មោះ រឿ​ត ថេត ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ជ័យ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ។ អ្នកបើកបរ​រងរបួស​ធ្ងន់​។ ពិតជា​សោកស្តាយ ចំពោះ​គ្រោះថ្នាក់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង