ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាង បាន៨៧ភាគរយហើយ និងគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ខាងមុខនេះ

130

 

 

កំពង់ចាម៖. គិតត្រឹម ខែឧសភា ឆ្នាំ២០២០នេះ ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុក ក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧ ភាគរយហើយ ដែលគម្រោងនេះ នឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ខាងមុខ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពាននេះ អាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ នេះបើយោងការបញ្ជាក់ឲ្យដឹងពីមន្ដ្រី
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះ ។
មន្រី្ដ ក្រសួងសាធារណការបានបញ្ជាក់ថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្ត កំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាង. ច្រើនកុះករនៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គឱ្យបានងាយ ស្រួលនិងឆាប់រហ័ស។
សូមបញ្ជាក់ថា៖ ស្ពាននេះមានប្រវែងសរុប១,១៣១ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទ ស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប៥៦,៩៩៨ លានដុល្លារអាម៉េរិក ដែលនឹងប្រើ ប្រាស់ រយៈពេលសាងសង់ចំនួន៤២ខែ៕

អត្ថបទដែលជាប់ទាក់ទង