ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ក្រៅពី​អង្ករ និង​ស្រូវ គឺមាន​ការកើនឡើង​ខ្ពស់​

15

 

​ភ្នំពេញ​៖ ក្នុងដំណាក់កាល នៃ​ការរីក​រាលដាល​សកល នៃ​មេរោគ​កូ​វីដ​-១៩ ក្នុង​រយៈពេល ៥​ខែ​ដើម ឆ្នាំ​២០២០ នេះ កម្ពុជា​បានធ្វើ​ការនាំចេញ​ផលិតផល​កសិកម្ម​មួយ ចំនួន ក្រៅពី​អង្ករ និង​ស្រូវ​គឺមាន​ការ​កើន ឡើង​ខ្ពស់ ក្នុងនោះ​ចំណិត​ដំឡូង​មី​ក្រៀម នាំចេញ​បាន​៩៩៦,២៩០ តោន កើនឡើង​ប្រមាណ​៨៨,២៩០​តោន​ស្មើ នឹង​៩,៧២​ភាគ រយ ដែល​ធៀប ទៅនឹង​រយៈ​៥​ខែ​ដើម ឆ្នាំ​២០១៩​មាន​ចំនួន​តែ​៩០៨,០០០​តោន ប៉ុណ្ណោះ​។
នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នា​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២០​។​
លោក​វេ​ង សាខុន បាន​បញ្ជាក់ថា​៖ យោងតាម លទ្ធផល​នៃ​ការនាំចេញ ផលិត ផល​កសិកម្ម​មួយចំនួន ក្រៅពី​អង្ករ និង​ស្រូវ ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​រយៈ ពេល ៥​ខែ​ដើមឆ្នាំ​២០២០ សម្រេចបាន​នូវ​ផលិតផល មួយចំនួន ដូចជា ម្សៅដំឡូង មី​នាំចេញ​បាន​១០,២៧២ តោន ថយចុះ​ប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង ៩៧,៣០ ភាគរយ ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ ដើម ឆ្នាំ​២០១៩ មាន​ចំនួន​៣៨១,៧០០​តោន​។​
គ្រាប់ស្វាយចន្ទី​នាំចេញ​បាន​១៩០,១៤១ តោន កើនឡើង​ប្រមាណ​៣៨,៥៨១ តោន​កើនឡើង ២៥,៤៦​ភាគរយ ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើម ឆ្នាំ​២០១៩ មាន​ចំនួន​តែ​១៥១,៥៥០​តោន​ប៉ុណ្ណោះ​។ ចំពោះ​គ្រាប់ពោត​នាំចេញ​បាន​៣៥,៦៣៦​តោន ថយចុះ​ប្រមាណ​១៥ ០៤៣​តោន ស្មើនឹង ២៩,៦៨ ភាគរយ ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ ដើមឆ្នាំ​២០១៩ មាន​ចំនួន​៥០,៦៧៩​តោន​។​
លោក​វេ​ង សាខុន បាន​បញ្ជាក់ថា​៖ សម្រាប់​ផ្លែ​ចេក ស្រស់​នាំចេញ​បាន​១២១,៤១៥​តោន​កើនឡើង ប្រមាណ​៧៦,៨៩៧ តោន​ស្មើនឹង ១៧២,៧៣​ភាគរយ ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន​តែ​៤៤,៥១៨ តោន​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ​ផ្លែស្វាយ ស្រស់​នាំចេញ​បាន​៤៤,០៩៩​តោន កើនឡើង​ប្រមាណ​១៤,៨៨៥​តោន ស្មើនឹង ៥០,៩៥​ភាគ រយ ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ ដើមឆ្នាំ​២០១៩​មាន​ចំនួន​តែ​២៩, ២១៤​តោន​ប៉ុណ្ណោះ​។ ដោយឡែក​សម្រាប់​ផលិតផល ម្រេច​នាំចេញ​បាន​២,៥២៧ តោន​កើន ឡើង​ប្រមាណ ៤៦៦​តោន ស្មើនឹង ២២,៦១ ភាគរយ ដែល​ធៀប​ទៅ នឹង​រយៈ​៥​ខែ ដើមឆ្នាំ​២០១៩ មាន​ចំនួន​តែ ២០,០៦១ តោន​ប៉ុណ្ណោះ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង