ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម័យប្រជុំរដ្ឋសភាលើកទី៤បាន ធ្វើការពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ដែល នៅសល់កាលពីម្សិលមិញ

59

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៦នៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន១១១រូប។

សម័យប្រជុំរដ្ឋសភានាថ្ងៃនេះបានធ្វើការពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ដែលនៅសល់កាលពីកិច្ចប្រជុំម្សិលមិញនេះមានដូចជា៖

សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌសេចក្តីព្រាងច្បាប់នេះមាន៦ជំពូកនិង៤៤មាត្រាដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប៉ែនបញ្ញាប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់និងឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងសហការីជាតំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈឆ្នាំ១៨៨៦និងវិសោធនកម្មឆ្នាំ១៩៧៩។សេចក្តីព្រាងច្បាប់នេះមាន៣មាត្រាដែលមានឯកឧត្តមហ៊ុនម៉ានីប្រធានគណៈកម្មការអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌និងទេសចរណ៍នៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់និងលោកជំទាវភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងសហការីជាតំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់។

ចំពោះសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៦នាថ្ងៃនេះនឹងផ្សាយជូននៅពេលបញ្ចប់នៃកិច្ចប្រជុំ៕

អត្ថបទដែលជាប់ទាក់ទង