ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សា​របឹង​កេងកង​ដាក់​ជញ្ជីង​គំរូ​ចំនួន​១​គ្រឿង​ នៅ​ច្រក​ទី​១១​ជូន ​អាជីវករ​និង​អតិថិជន​នៃ​ផ្សា​របឹង​កេងកង​ប្រើប្រាស់​

455

 

​ភ្នំពេញ​៖​លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​បានអោយដឹងថា​ដោយ​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែ មិថុនា ឆ្នាំ​២០២០ នេះ​លោក ធិ​ប សុ​វង់ ប្រធានការិយាល័យ នៃ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រាជធានី​ភ្នំពេញ និង​មន្ត្រី សហការ​ជាមួយ គណៈកម្មការ​គ្រប់គ្រង​ផ្សា​របឹង​កេងកង ដោយបាន​ដាក់​ជញ្ជីង​គំរូ ចំនួន​១​គ្រឿង​នៅតាម​ច្រកចេញ ចូល​ទី​១១​នៃ​ផ្សា​របឹង​កេងកង​ដេ​ី​ម្បី សម្រួលការ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដល់ បងប្អូន អាជីវករ ក៏ដូចជា​បងប្អូន​អតិថិជន​នៃ​ផ្សា​របឹង​កេងកង ក្នុងការ​ផ្ទៀងផ្ទាត់​ភ្នែកជញ្ជីង​រក​ភាពត្រឹមត្រូវ​ហើយ​ច្បាស់លាស់​។​

​លោក​ប្រធាន​ផ្សារ​បន្តទៀតថា ផ្សា​របឹង​កេងកង មាន​ជញ្ជីង​គំរូ ដែល​ទទួល​ការពិនិត្យ​ពី អតីត​មន្ទីរ​ឧស្សាហកម្ម​សិប្បកម្ម​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៧ ចំនួន​មួយគ្រឿង​រួច​ហេ​ី​យ  តែ​ក្នុង សា្មរ​តី​គិតគូ​ពី​សំណាក់​ថ្នាក់ដឹកនាំ ក្នុង​ការបញ្ចប់​ទាំងស្រុង នូវ​វិវាទ​ផ្នែក មាត្រ​សាស្ត្រ មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៏​រាជធានី​ភ្នំពេញ បាន​បន្ថែម​ជូន​មួយគ្រឿង​ទៀត ដេ​ី​ម្បី សម្រួលការ​ងាយស្រួល​ដ​ល់បង​ប្អូន​ប្រើប្រាស់​។​

លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​បាន​អោយដឹងទៀតថា​ការដាក់​ជញ្ជីង​គំរូ​នៅពេលនេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​នៅពេល​បងប្អូន​អាជីវករ​និង​បងប្អូន​អតិថិជន​នៃ​ផ្សា​របឹង​កេងកង​គាត់​មក​ទិញ​ទំនិញ​តាម​តូប​និ​មួយៗ​នៅ​ផ្សា​របឹង​កេងកង​ហើយ​មានការ​សង្ស័យ​លើ​ភ្នែកជញ្ជីង​ថា​ថ្លឹង​មិន​គ្រប់​គីឡូ​គឺ​ពួកគាត់​អាចមក​ដាក់​ថ្លឹង​នៅលើ​ជញ្ជីង​គំរូ​ដែល​ដាក់​នៅ​ច្រកចេញ ចូល​ទី​១១​នៃ​ផ្សា​របឹង​កេងកង​នោះ​គឺ​ដឹង​គីឡូ​ពិតប្រាកដ​នៃ​ជញ្ជីង​គំរូ​ដ៏​មាន​តម្លាភាព​បំផុត​។​

ជាមួយគ្នានេះដែរ​លោក​ឯ​ក និមល ប្រធាន​ផ្សា​របឹង​កេងកង​ដោយ​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មន្ទីរ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​រាជធានី​ភ្នំពេញ​ដោយបាន​ផ្ដល់​ជញ្ជីង​គំរូ​មកដល់​ខាង​គណៈកម្មការ​ផ្សា​របឹង​កេងកង​ដើម្បី​បម្រើ​ដល់​បងប្អូន​អាជីវករ​ក៏​ដូច​បងប្អូន​អតិថិជន​នៃ​ផ្សា​របឹង​កេងកង​ទាំងអស់​ក្នុងការ​ផ្ទៀងផ្ទាត់​ភ្នែកជញ្ជីង​រក​ភាពត្រឹមត្រូវ​និង​តម្លាភាព​ផងដែរ​ហើយ​សូមបញ្ជាក់​ផងដែរ​ថា​ចំពោះ​ជញ្ជីង​គំរូ​នេះ​គឺ​ដាក់ជូន​បងប្អូន​អាជីវករ​និង​អតិថិជន​នៃ​ផ្សា​របឹង​កេងកង​ប្រើប្រាស់​នៅ​ច្រកទ្វារ​ចេញ ចូល​ទី​១១​នៃ​ផ្សា​របឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធាន​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង