ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែង សម្រេចបានប្រមាណ៩០ភាគរយហើយ ខណៈអាជ្ញាធរកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់

106

ភ្នំពេញ៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែងមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ ហើយនៅក្នុងពេលនេះ អាជ្ញាធរនិងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់ សំរាម ជាមួយនិងបុកសុីផាយបេតុងជញ្ជាំងប្រឡាយ ដែលគ្រោងនឹងរួចរាល់នៅក្នុងឆ្នាំនេះ ដើម្បីបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង

   លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ការស្ថាបនា ប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើម ស្លែងការដ្ឋាន ទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ ដោយក្នុងពេលនេះ អាជ្ញាធរនិងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់កាយភក់ សំរាម ជាមួយនិងបុកសុីផាយបេតុងជញ្ជាំងប្រឡាយ

ការដ្ឋាននេះនឹងរួចរាល់នៅក្នុងឆ្នាំនេះ ឬក៏ឆាប់ជាងនេះ ដែលអាចបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងបានល្អប្រសើរ។

    អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីកាលពីចុងខែមេសាកន្លងទៅនេះ បានជម្រុញអោយមន្ត្រីជំនាញនិងអាជ្ញាធរត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបានគុណភាពស្តង់ដារ ពោលគឺត្រូវជម្រុញស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើម ស្លែងអោយបានរួចរាល់ក្នុងរយះ ក្នុងពេលឆាប់ៗ ដើម្បីកាត់បន្ថយការជន់លិចប្រកបដោយប្រសិទ្ធភាព និងដើម្បីអោយប្រជាពលរដ្ឋដែលរស់នៅបណ្តោះអាសន្ននៅក្រោមស្ពាន ស្ទឹងមានជ័យមកស្នាក់នៅដីរបស់គាត់នៅតាមមាត់ប្រឡាយវិញ

  ពាក់ព័ន្ធនិងការស្ថាបនាប្រឡាយស្ទឹងមានជ័យ ក្នុងផេករបស់សម្តេចតេជោហ៊ុន សែនក៏បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលក្នុងផេករបស់សម្តេចនេះបានសរសេរថា៖

«អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ ! »

   ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តងតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

  សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រេីប្រាស់សមិត្ថផលដែលបានកសាងនេះអោយបានគង់វង្ស​ ​ នឹងរួមគ្នាធ្វេីអនាម័យក្នុងការទុកដាក់សម្រាមអោយបានត្រឹមត្រូវ ដេីម្បីរក្សាភាពស្អាតនៅតាមទីកន្លែរស់នៅ៕

 

អត្ថបទដែលជាប់ទាក់ទង