ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន​លើកឡើង​ពី​ការរីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ​

273

 

​ភ្នំពេញ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​នេះ បានបង្ហាញ​អំពី​ការរីកចម្រើន និង​ទិសដៅ​ការងារ​បន្ដ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​

​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​តំបន់ឆ្នេរ ស្ថិតនៅ​ប៉ែក​និរតី នៃ​ប្រទេស​កម្ពុជា មាន​ចម្ងាយ​២៣០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៤ និង​ចម្ងាយ​២៦០​គីឡូម៉ែត្រ តាមផ្លូវ​ជាតិ​លេខ​៣ និង​មាន​ផ្លូវដែក​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់​តាម​ខេត្តកណ្តាល តាកែវ និង​ខេត្តកំពត​។​

​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដែលមាន​វិស័យសេដ្ឋកិច្ច​សំខាន់ៗ រួមមាន​៖ វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម ដែលជា​វិស័យ​អាទិភាព សម្រាប់​ការអភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ​របស់​រា​ជ​រដ្ឋាភិបាល​។ សក្តានុពល​រួមមាន​៖ កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ចំនួន​១០​ទីតាំង (៤​កំពុងដំណើរការ និង​៦​ត្រៀម​ដំណើការ​) អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ជា «​តារា​រៈនា​ទិសនិរតី​»​។​

*​វិស័យ​កសិកម្ម​៖ ការងារ​កសិកម្ម ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​ចំនួន ១៣,០០០​ហិកតា ដោយ​ទទួលបាន​ទិន្នផល​ជា មធ្យម​៣.២​តោន​/​មួយ​ហិកតា (​អនុវត្តបាន​១០,៥៩៨​ហិកតា​)​។ ផ្ទៃដី​ដាំ​ដុះ​ដំណាំ​រួមផ្សំ និង​បន្លែ​គ្រប់ មុខ​ចំនួន​៤៥០​ហិកតា (​អនុវត្តបាន​៣៦២​ហិកតា​) ដោយ​ទទួលបាន​បរិមាណ​ផល​សរុប ៦,៥៥២​តោន​។​

*​វិស័យ​ធនធានទឹក និង​ឧតុនិយម​៖ សក្តានុពល​ប្រព័ន្ធធារាសាស្ត្រ​មាន​៖ ទំនប់​ការពារ​ទឹកប្រៃ​ប្រវែង ៨៨.៣២​គីឡូម៉ែត្រ សំណង់​ទ្វារ​ទឹក​ចំនួន​៣៦​កន្លែង ប្រឡាយ​ប្រវែង​១៣៣​គីឡូម៉ែត្រ បែង​ចែកជា​០៦​ផែន ឬ​ហៅថា (​ប៉ុល​ឌែ​រ​) ដែល​ការពារ​ហ៊ុមព័ទ្ធ​ផ្ទៃដី​ស្រែ​ចំនួន ៩,៧៧២​ហិកតា ស្ថិតក្នុង​ឃុំ​ចំនួន​៩ ក្នុងស្រុក​ព្រៃនប់ និង​ប្រព័ន្ធ​ការពារ​ទឹកប្រៃ​មួយទៀត ស្ថិតនៅ​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង មាន​ទំនប់​សរុប​ប្រវែង ៧,៦៧០​ម៉ែត្រ ប្រឡាយ​ប្រវែង​៦,៤៧០​ម៉ែត្រ សំណង់​ទ្វារ​ទឹក​ចំនួន ០៤​កន្លែង និង​លូ​ចំនួន​០៣​កន្លែង​។​

*​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​៖ ការងារ​ឧស្សាហកម្ម​ធុន​ធំ រោងចក្រ​សរុប​ចំនួន ២១៧ រោងចក្រ ក្នុងនោះ​មាន​, រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន​១៥១​រោងចក្រ​, រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ចំនួន​០៩​រោងចក្រ​, តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ (​បិត​ត្រាង​) ចំនួន​១៣៦​រោងចក្រ​, តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង (​ព្រៃនប់​) ចំនួន​១២​រោងចក្រ​។ រោងចក្រ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន​៦៦​រោងចក្រ ដែល​ទុនវិនិយោគ សរុប​ចំនួន​១,១៤៥,៨១២,០០០​ដុល្លារ និង​មាន​ពលកម្ម​សរុប​ចំនួន ១៧,៦៨៤​នាក់ ស្រី​ចំនួន ១១,៧១០​នាក់​។​

*​វិស័យ​ទេសចរណ៍​៖ ក្នុង​ឆ្នាំ​២០១៩ ខេត្ត​ព្រះសីហនុ ទទួលភ្ញៀវ​ទេសចរ​ស​រុ​ប ២,២២៩,៤២៨​នាក់ កើនឡើង​៨.៨៧% ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ ១,៣៤៣,៦៩០​នាក់ ថយចុះ ៨.៣៧% និង​ភ្ញៀវទេសចរ​អន្តរជាតិ ៨៨៥,៧៩២​នាក់ កើនឡើង​៥២,៤១%​។​

*​គម្រោង​វិនិយោគ​ដែល​ទទួលបាន​ការលើក​ទឹកចិត្ត និង​កំពុងដំណើរការ មាន​ចំនួន​១៩៤​គម្រោង និង​មាន​ទុនវិនិយោគ​សរុប​ចំនួន ៣០,០៩១,០៦១,៩២៤​ដុល្លារ​អាមេរិក​។​

*​វិស័យ​ដីធ្លី​៖ ការគ្រប់គ្រង និង​ការអភិវឌ្ឍ​វិស័យ​សំណង់ បានចេញ​លិខិតអនុញ្ញាត​សាងសង់​ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ គិត​ត្រឹម​ខែឧសភា មាន​ចំនួន​១,៣៥៥​គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប ១៣,១០៧,២០៩.១៦​ម៉ែត្រការ៉េ មាន​ទុនវិនិយោគ​សរុប ៧,០៩៩,៤១៧,២២៧.៥០​ដុល្លារ​។ សំណង់​អគារ​ខ្ពស់​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ឆ្នាំ​២០០៥-២០២០ ត្រឹម​ខែឧសភា កម្ពស់​ចាប់ពី​៥ ទៅ​៥៣​ជាន់ មាន​ចំនួន​៥២៩​គម្រោង​។​

*​ការដោះស្រាយ​ទំនាស់​ដីធ្លី​៖ សំណុំរឿង​ដែល​កំពុង​ស្រាវជ្រាវ និង​ដោះស្រាយ​សម្របសម្រួល​បន្ត​មាន​ចំនួន​៥១៣​ករណី (​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២០)​។ ខណៈ​ ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ការចុះបញ្ជី​ដីធ្លី តាម​បទបញ្ជា​លេខ​០១ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ និង​បាន​ចែក​ប័ណ្ណ​ដល់ដៃ​ប្រជាពលរដ្ឋ​សរុប​បាន ចំនួន​៤២,៥២១​ប័ណ្ណ​។​

*​ការផ្ដល់​សេវាសាធារណៈ​៖ រដ្ឋបាលខេត្ត​បាន​ពង្រឹង និង​បង្ខិត​ការផ្ដល់សេវា​សាធារណៈ​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ពង្រីក ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សេវាសាធារណៈ​យ៉ាង​ទូលំទូលាយ​ដល់​មូលដ្ឋាន​។ នៅ​ថ្នាក់​ខេត្ត​មាន​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ នៅ​ថ្នាក់ក្រុង ស្រុក មាន​ការិយាល័យ​ច្រកចេញ​-​ចូល​តែមួយ បាននិងកំពុង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​។​

​ចំពោះ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បម្រើសេវា​សាធារណៈ​លើ​១៤​វិស័យ ស្មើនឹង​៤៨៤​សេវា បាន​លឿន រហ័ស ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ស្របតាម​អនុសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង