ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីជួញដូរគ្រឿងញៀននៅកៀនស្វាយ ប៉ូលិសចាប់បានតែគ្រឿងញៀន ,រីឯជនសង្ស័យជួញដូរគ្រឿងញៀនរត់រួចពីកណ្ដាប់ដៃប៉ូលិស

84

 

កណ្ណាល៖កាលពីល្ងាចថ្ងៃទី០៩
ខែមិថុនា ឆ្នាំ២០២០ នេះនៅភូូមិ ព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយបានបើកកិច្ចប្រតិបត្តិការមួយចុះតាមប្រម៉ាញ់ស្វែងរកចាប់ខ្លួនមុខសញ្ញាដែលមានដីកាបង្គាប់អោយចាប់ខ្លួនតែកម្លាំងសមត្ថកិច្ចប៉ូលិសចាប់បានតែគ្រឿងញៀនប៉ុណ្ណោះ។រីឯជនសង្ស័យនៅមានវាសនាខ្ពស់បានរត់គេចខ្លួនចូលព្រៃនៅតាមដងទន្លេមេគង្គងក្រោមបាត់ស្រមោលដោយសុវត្ថិភាព។

ជនសង្ស័យឈ្មោះ មាឃ តុងហេង (ម៉េង) ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រត់គេច ខ្លួន)។
ចំពោះវត្ថុតាងចាប់ដកហូតបានរួមមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន ១០កញ្ចប់ធំ,សម្ភារះសំរាប់វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរនិងម៉ូតូ១គ្រឿងម៉ាក​និច ពណ៌ទឹកក្រូច ស្លាកលេខ កំពង់ធំ 1I 5442
តាមសេចក្ដីរាយការណ៍បានអោយដឹងថានៅល្ងាចថ្ងៃកើតហេតុខាងលើកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងនៃអធិការប៉ូលិសស្រុកកៀនបានបើកកិច្ចប្រតិបត្តិការជាលក្ខណះទ្រុងទ្រាយធំដោយតាមប្រម៉ាញ់ស្វែងរកមុខសញ្ញាដែលមានដីការបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលចេញដោយចៅក្រម អឿង វណ្ណាចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បង្គាប់អោយចាប់ខ្លួនឈ្មោះ មាឃ តុងហេង ភេទប្រុស (ហៅតុងម៉េង) មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាលហើយទទួលពេលនោះជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ចរួចក៍ជនសង្ស័យបានរត់គេចខ្លួនចូលព្រៃតាមបណ្តោយច្រាំងទន្លេមេគង្គក្រោម បាត់ស្រមោលដោយបន្សល់ទុកនៅវត្ថុតាងខាងលើនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ក្រោយពីកម្លាំងសមត្ថកិច្ចប៉ូលិសតាមស្វែងរកជនសង្ស័យមិនឃើញមកនៅពេលនោះកម្លាំងសមត្ថកិច្ចប៉ូលិសក៏បានបង្កើតគណៈកម្មការចម្រុះមួយដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើនិងយកវត្ថុតាងរួចបានបញ្ជូនវត្ថុតាងខាងលើមកកាន់អធិការដ្ឋានគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់។ប៉ុន្តែនៅពេលនេះជនសង្ស័យខាងលើនៅមានវាសនាខ្ពស់រត់គេចខ្លួនពីសំណាញ់ច្បាប់ដោយសុវត្ថិភាពពោលគឺសមត្ថកិច្ចប៉ូលិសកៀនស្វាយចាប់បានតែគ្រឿងញៀនតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង