ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រុង ក្រុមហ៊ុន​អូរ​ខុង ដឹក​អ្នកដំណើរ​ពេលយប់ បើក​ធ្លាក់​ពីលើ​ផ្លូវ ស្លាប់​២​នាក់ របួស​ជាង​២០​នាក់​

60

 

​ឧ​ត្ត​រ​មានជ័យ ៖ រថយន្តក្រុង ក្រុមហ៊ុន​អូរ​ខុង ដឹក​អ្នកដំណើរ​ពេលយប់ មកពី​ភ្នំពេញ ឆ្ពោះ​មក​ស្រុក​អន្លង់វែង ដល់​ចំណុចកើតហេតុ បាន​បើក​ធ្លាក់​ពីលើ​ផ្លូវ​ចូល​អូរ បណ្តាល​ឲ្យ​ស្លាប់​ក្មេងប្រុស ២ នាក់ និង​រងរបួស​ធ្ងន់​ស្រាល សរុប​ចំនួន ២២ នាក់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​៥ និង ៥០ នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ស្ពាន ស្ថិតនៅ​ភូមិ​អូរ​តា​មែ​ង -​ឃុំ​- ស្រុក​អន្លង់វែង ដោយ​រថយន្តក្រុង ក្រុមហ៊ុន​អូរ​ខុង បាន​ដឹក​អ្នកដំណើរ​ពេលយប់​មកពី​ភ្នំពេញ ឆ្ពោះ​មក​ស្រុក​អន្លង់វែង ដល់​ចំណុចកើតហេតុ បាន​បើក​ធ្លាក់​ពីលើ​ផ្លូវ​ចូល​អូរ បណ្តាល​ឲ្យ​ស្លាប់​ក្មេងប្រុស ២ នាក់ និង​រងរបួស​ធ្ងន់​ស្រាល សរុប​ចំនួន ២២ នាក់ ។​

​ករណីនេះ​បន្ទាប់ពី​ទទួល​ព័ត៌មាន​បាន លោក​វរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​កាន់​កន្លែងកើតហេតុ​ភ្លាមៗ ជួយ​អន្តរាគមន៍ យក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក ៕​

អត្ថបទដែលជាប់ទាក់ទង