ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន កំពុង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង​

141

 

​បាត់ដំបង​៖ ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​រ៉ា​យ​សិន អេ​នើ​ជី (​ខេ​ម​បូ​ឌា​) បាត់ដំបង បាន​កំពុង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ មាន​កម្លាំង​៦០​មេ​ហ្គា​វ៉ា​ត់ នៅលើ​ផ្ទៃដី​៦៥​ហិកតា ដើម្បី​ផ្គត់​ផ្គង​ដល់​អគ្គិសនី​កម្ពុជា​ខេត្តបាត់ដំបង ក្នុងការ​ចែកចាយ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ចំណុច​ភូមិ​សូ​ភី ឃុំ​អន្លង​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​លោក លីវ ឡី អ្នកគ្រប់គ្រង​ការសាងសង់​ស្ថានីយ​ផលិត​អគ្គិសនី បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ មាន​កម្លាំង​៦០​មេ​ហ្គា​វ៉ា​ត់ សាងសង់​បាន​ប្រមាណ​២៣​ភាគរយ គ្រោង​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០ ខណៈ​សព្វថ្ងៃនេះ មាន​កម្មករ​បុគ្គលិក​កំពុង​បម្រើ​ការងារ​ជាង ១០០​នាក់ ហើយ​ក្រុមហ៊ុន​នឹង​បន្ថែម​អ្នកធ្វើការ​ជាង ១០០​នាក់​ទៀត នៅ​ខែសីហា​ខាងមុខ ដោយ​ផ្ដល់​អទិភាព​ដល់​អ្នកភូមិ​រស់នៅ​ជិត​ក្បែរ​ស្ថានីយ​។ ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ជាច្រើន ដូចជា​ការជួយ​អភិវឌ្ឍ​វិស័យ​ថាមពល បរិស្ថាន​ក្នុងប្រទេស​កម្ពុជា និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​បាន​មួយកម្រិត​ផងដែរ​។​
​ការលើកឡើង​នេះ ក្នុងឱកាស​ចុះ​ទស្សនកិច្ច​ស្ថានីយ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កាលពី​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​។​
​ន៍​
​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ការសាងសង់​នូវ​ស្ថានីយ​នេះ គឺ​ស្រប​នឹង​តម្រូវការ​ចាំ​បា​
​ច់​របស់​ពលរដ្ឋ​ក្នុង​ខេត្ត ដោយសារ​កំណើន​តម្រូវការ​បាន​ឡើង​យ៉ាងគំហុក ព្រោះ​កាលពីដើម​ខេត្តបាត់ដំបង ប្រើប្រាស់​ភ្លើង​ត្រឹម ១០​មេ​ហ្គា​វ៉ា​ត់ និង​ដល់​បច្ចុប្បន្ន​ឡើងដល់​ជាង ៦០​ម៉េ​ហ្គា​វ៉ា​ត់​។ ការផលិត​ថាមពល​អគ្គិសនី បាន​កាន់តែច្រើន​នេះ នឹងធ្វើ​ឲ្យ​អ្នកវិនិយោគ​មានការ​ចាប់អារម្មណ៍ ក្នុងការ​មក​វិនិយោគ​នៅ​ខេត្តបាត់ដំបង លើ​វិស័យ​កសិក​ឧស្សាហកម្ម​ផ្សេងៗ ហើយ​ស្ថានីយ​នេះ គឺជា​ការវិនិយោគ​ធំៗ ក្នុងចំណោម​៣​របស់​ក្រុមហ៊ុន​ចិន ក្នុង​ទឹកដី​ខេត្តបាត់ដំបង ដែល​វិនិយោគ​២​ទៀត មាន​រោងចក្រ​ផលិត​សម្បក​ថ្នាំពេទ្យ​និង​រោងចក្រ​ស៊ីម៉ងត៍ ។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ​ដល់​ក្រុមហ៊ុន​កំពុង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​នេះ ត្រូវ​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ហើយ​ជួយ​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់​នេះ តាមរយៈ​ការជួយ​ផ្ដល់​ការងារ​ឲ្យ​ពួកគាត់​បានធ្វើ​៕

អត្ថបទដែលជាប់ទាក់ទង