ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ប៉ុនប៉ងលួច

91

ភ្នំពេញ៖ នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ប៉ុនប៉ងលួច នៅចំណុចមុខផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី ១១-០៦-២០២០ ម៉ោង០១និង៤០នាទី។

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ៖
១-ឈ្មោះជឿង តឹង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងបាញ់ថ្នាំឈើ។
២-ឈ្មោះជុង ញុក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ គ្មាន ។
ជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១១-០៦-២០២០ ម៉ោង ០១និង៤០នាទី សមត្ថកិច្ចប៉ុស្តិ៍និរោធ ល្បាត មកដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ០២នាក់ កំពុងឈរនៅទីនោះ សមត្ដកិច្ចយើងមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញដែកកែច្នៃចុងស្រួចសម្រាប់ឆ្កឹះសោចំនួន២ ដែលជនសង្ស័យឈ្មោះជឿង តឹង លាក់ទុកក្នុងហោប៉ៅខោខាងស្តាំ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ សាកសួរ។

កន្លងមកជនសង្ស័យឈ្មោះ ជុង ញុក ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ២ឆ្នាំ ៦ខែ ក្នុងឆ្នាំ២០១៧ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យ០២នាក់ប្រើប្រាស់គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង