ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង​ប្រកាស​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ជូន​ប្រជាជន​ប្រើប្រាស់​នៅ​អាទិត្យ​ក្រោយនេះ​

118

​ភ្នំពេញ​៖​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​បានប្រកាស​ដាក់​ឲ្យ​ដំណេ​ី​រការ ការ​ធ្វេ​ី​ស្លាក​លេខ​ម៉ូតូ​ជូន​ប្រជាជន ប្រើប្រាស់​តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែមួយ ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែមិថុនា ឆ្នាំ​២០២០​អាទិត្យ​ក្រោយនេះ​តទៅ ។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​សំណាក់​លោកស្រី​សុ​ិ​ន រតនា​អភិបាលរងខណ្ឌ​បឹង​កេងកង​ប្រាប់​នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០២០​នេះ​។​
​គួរបញ្ជាក់​ផងដែរ​ថា​ដោយ​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅ នៅ​សាលាខណ្ឌ​បឹង​កេងកង នៃ​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​ប្រគល់​-​ទទួល​សិទ្ឋិ​ប្រើប្រាស់​ស្វ័យប្រវត្តិកម្ម​ទោចក្រយានយន្ត សម្រាប់​ការិយាល័យ​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​, ។​
ពិធី​នេះ​រៀបចំ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង និង​លោកស្រី សុ​ិ​ន រតនា អភិបាលរងខណ្ឌ ទទួលបន្ទុក​ការងារ​ច្រកចេញចូល​តែមួយ លោក​ទ្រី ណា​រ៉េត នាយករង​រដ្ឋបាល តំណាង​ក្រសួង​សាធារណការ និង​តំណាង​ក្រុមហ៊ុន KTS ។
​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ធឹ​ម សំអាន​អភិបាលខណ្ឌ​បឹង​កេងកង​បាន​ថ្លែ​អំណរគុណ​ដល់​ប្រតិភូ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ព្រមទាំង​តំណាង​ក្រុមហ៊ុន KTS ដែល​បាន​បំពាក់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទោចក្រយានយន្ត ដែល​នឹង​ផ្តល់​លទ្ធភាព​ថ្មី​ទៀត ដល់​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា លឿន រហ័ស និង​មាន​តម្លាភាព ស្របតាម​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បង្ខិត​សេវា​កាន់តែ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ​កា​រប​ង្កេ​ី​ត​ខណ្ឌ​បឹង​កេងកង ដែលជា​ខណ្ឌ​ប​ង្កេ​ី​ត​ថ្មី និង​ដាក់​ឲ្យ​ដំណេ​ី​រ​រយៈពេល​១​ឆ្នាំ​កន្លងទៅនេះ ។​
​លោក​អភិបាលខណ្ឌ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​អាស័យដ្ឋាន​អចិន្ត្រៃយ៍​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​បឹង​កេងកង អាចមក​ទំនាក់ទំនង និង​ទទួល​សេវា​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៦៨ តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង ភូមិ​ទី​១ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង