ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីថ្ងៃទី ១៧ ដល់ ២៣ ខែមិថុនា អាចនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

77

ភ្នំពេញ៖ ក្រសួងជំនាញ បានណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមានដោយយថាហេតុពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា នេះ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានប្រកាស នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ។

ក្រសួងធនធានទឹកបានឲ្យដឹងថាយោងតាមនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យមនិងជ្រលងសម្ពាធទាបអូសបន្លាយពីលើកម្ពុជាធ្វើឲ្យស្ថានភាពបែបនេះនៅតាមតំបន់ទំនាបកណ្ដាលនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមតែច្រើនក្នុងនោះក៏មានផ្នែកខ្លះនៅតំបន់វាលទំនាបកណ្ដាលនិងភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ខ្លាំង។ ចំណែកនៅតាមបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាននឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ។ ក្នុងនោះបណ្ដាខេត្តនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។ ដូចតាមការព្យាករណ៍នេះសូមសាធារណជនក៏ដូចជាប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង