សម្តេចតេជោហ៊ុនសែនចង់ឱ្យកម្ពុជានិងបេឡារុសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការ ពេញ ចិត្តចំពោះផ្លែផ្កាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងបេឡា រុស។ តែទោះជាយ៉ាងណា សម្តេចតេជោ ចង់ឱ្យជំរុញបន្ថែមចំពោះកិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋ កិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យការពារជាតិ។
នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេច តេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯក អគ្គ រដ្ឋទូតបេឡារុសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បាន ស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងរីករាយ ដែលជួប ជាមួយ លោកឯកអគ្គរដ្ឋទូត បេឡា រុស ប្រចាំ កម្ពុជា។ សម្ដេចតេជោ ក៏បានលើកឡើងអំពី ទំនាក់ទំនង ដ៏ល្អរវាង កម្ពុជា និងបេឡារុស ហើយសង្ឃឹម ថា ក្នុងបេសកកម្មរបស់លោក នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងបេឡារុស កាន់តែ រឹង មាំបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូតបេឡារុស អរគុណសម្ដេចតេជោ អនុញ្ញាតឱ្យរូបលោក បានជួប សម្ដែង ការ គួរ សម។ លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស ដែល មាន ជាយូរមកហើយ និងរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេស បេឡារុស នាពេលកន្លងទៅ ជាពិសេសនៅក្នុងឆ្នាំ២០១៤ នៅពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រី ដែលបានពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
បន្ថែមពីលើសពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា កម្ពុជា និងបេឡារុស មានគោល ដៅ ស្រដៀងគ្នា ដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងទំនាក់ទំនង ជាមួយគ្នាឱ្យ កាន់ តែរឹងមាំ បន្ថែម ទៀត។
លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងទាក់ទងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរ នៅមាន សក្តានុពល ហើយត្រូវធ្វើជាមួយគ្នា។ លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោថា បេឡារុស និងកម្ពុជា គួរតែមានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ ដោយក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ ប្រទេសទាំងពីរត្រូវតែជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយ គ្នាឱ្យមានការកើនឡើង។ សម្រាប់បេឡារុស គឺមានការចាប់អារម្មណ៍ទៅលើការវិនិយោគ នៅក្នុង ប្រទេសកម្ពុជាផ្នែកត្រាក់ទ័រ បម្រើដល់វិស័យកសិកម្ម។
លោកឯកអគ្គរដ្ឋទូត ក៏ចង់ជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យ ប្រជា ជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរណ៍នៃប្រទេសទាំងពីរ ក៏អាចទៅទស្សនា បេឡា រុស ហើយប្រជាជនបេឡារុសក៏អាចមកទស្សនានៅកម្ពុជាបាន។ បន្ថែមពីលើពីនេះ លោក ឯកអគ្គរដ្ឋទូត បានរំលេចអំពីការបង្កើនអាហារូបករណ៍ ជាពិសេសការផ្លាស់ប្ដូរនិស្សិតរវាងកម្ពុជា និងបេឡារុស ឱ្យមានការកើនឡើងបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត បេឡារុស ក្នុងការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា-បេឡារុស។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងវិស័យ ការពារ ជាតិ និងវិស័យនានា ដែលធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និង ស៊ីជម្រៅបន្ថែមទៀត៕
