ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារ​បង្កបង្កើនផល​មាន​ល្បឿន​នៅ រដូវវស្សា​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅបាន​ល្អប្រសើរ ខេត្ដ​កំពង់ចាម

136

 

​កំពង់ចាម​៖ លោក វេ​ង សាខុន រដ្ឋមន្ដ្រី ក្រសួង កសិកម្ម បានឱ្យដឹងថា​៖ គិត​មក​ត្រឹម​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខេត្តកំពង់ចាម ការងារ​បង្កបង្កើនផល មាន​
​ល្បឿន នៅ​រដូវវស្សា​ឆ្នាំនេះ​បាន​ប្រព្រឹត្តទៅបាន​ល្អប្រសើរ ជាក់ស្តែង ការ​សាប​ព្រួស​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ សម្រេចបាន​ចំនួន ៥៦ ៦៩៧​ហ​.​ត ស្មើនឹង​៦៥,៥៨% នៃ​ផែនការ ៨៦ ៤៦១​ហ​.​ត​ក្នុងនោះ​ស្រូវ​បង្កើន​រដូវ​សម្រេចបាន ១២ ០១០ ហ​.​ត ស្មើនឹង​១២៥,៧៧% នៃ​ផែនការ ៩៥៤៩​ហ​.​ត និង​ប្រមូល​ផល​ជា​បណ្តើរៗ​បាន​ប្រមាណ​១៩០​ហ​.​ត​,​ស្រូវកណ្តាល សម្រេចបាន​១៤២៥២​ហ​.​ត ស្មើនឹង ៤៤,៣៣ % នៃ​ផែនការ ៣២ ១៥០​ហ​.​ត​, ស្រូវធ្ងន់ សម្រេចបាន ១១៣៩០ ហ​.​ត ស្មើនឹង ៣០,៨៧% នៃ​ផែនការ ៣៦ ៨៩១ ហ​.​ត​។​
លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា​៖ ដោយឡែក​ចំពោះ​ការដាំដុះ​ដំណាំ​រួមផ្សំ​រដូវវស្សា សម្រេចបាន​: ២៥៣៦២​ហ​.​ត ស្មើនឹង ៥១,១០% នៃ​ផែនការ​៤៩ ៦៣៣​ហ​.​ត ក្នុងនោះ​រួមមាន​៖ ពោត​សម្រេចបាន​សរុប​៥ ២៣២​ហ​.​ត​ស្មើនឹង​៧៨,០៥% នៃ​ផែនការ​៦ ៧០៣​ហ​.​ត (​ក្នុងនោះ​ពោតក្រហម​អនុវត្តបាន ៤ ១៧២ ហ​.​ត​), ដំឡូង​មី សម្រេចបាន​សរុប ១០០៥៣​ហ​.​ត ស្មើ នឹង​៤៦,៥៣% នៃ​ផែន ការ​២១៦០៧​ហ​.​ត​, សណ្តែកបាយ សម្រេចបាន​សរុប ១៧៩​ហ​.​ត ស្មើនឹង ៧.៨៩% នៃ​ផែនការ​២២៦៩​ហ​.​ត​, សណ្តែកដី សម្រេចបាន​សរុប ៥៩៦ ហ​.​ត ស្មើនឹង ៣៤.២៥% នៃ​ផែនការ ១ ៧៤០ ហ​.​ត​, ល្ង សម្រេចបាន​សរុប ៥ ២២៣ ហ​.​ត ស្មើនឹង ៧៧,០៥% នៃ​ផែនការ​៦៧៧៩​ហ​.​ត​, អំពៅ សម្រេចបាន​សរុប ៨៨​ហ​.​ត ស្មើនឹង​១៣,៥០% នៃ ផែនការ​៦៥២​ហ​.​ត និង​បន្លែ​គ្រប់មុខ សម្រេចបាន​សរុប ៣ ៩៩១ ហ​.​ត ស្មើនឹង ៧៨,១០% នៃ​ផែនការ ៥១១០​ហ​.​ត​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង