ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ល្មោភកាម​ចាប់រំលោភ​កូន​ឯង​ជាប់អន្ទាក់​ប៉ូលិស​

70

 

​កណ្ដាល​៖​ក្រុម​សមត្ថកិច្ច​ប៉ូលិស បានដឹងថា​ដោយ​ស្ដីពី​ករណី​រំលោភ​សេព​សន្ធ​វ មាន​ស្ថាន​ទម្ងន់ ទាក់ទង​និង​អាយុ​ជនរងគ្រោះ​កាលពី​ម៉ោង​សូន្យ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​នេះ​នៅ​ចំណុច​៖​ផ្ទះ​ជនសង្ស័យ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដេ​ី​ម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​ជនរងគ្រោះ​៖(​កូនបង្កើត​)ឈ្មោះ​ម​,​ដល​ស​ភេទ​ស្រី អាយុ​៨​ឆ្នាំ ជនជាតិខ្មែរ​
​ទីលំនៅ​:​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដេ​ី​ម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​​មុខរបរ​:​សិស្ស​។​
​ជនសង្ស័យ​:០១​នាក់​៖(​ឪពុក​បង្កើត​)​ឈ្មោះ​ម៉ាន ម៉ូ​វ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​
​ទីលំនៅ​:​ភូមិ​ព្រែ​ម​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង តាខ្មៅ ខេត្តកណ្តាល ។ មុខរបរ​:​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​) ។​
​ក្រុម​សមត្ថកិច្ច​បន្តទៀតថា​ដោយ​កាលពី​វេលា​កើតហេតុ​ខាងលើ​ជនរងគ្រោះ និង​ជនសង្ស័យ បាន​នៅផ្ទះ​ជាមួយគ្នា និង​ហូបបាយ​ជុំគ្នា​រួច ជនសង្ស័យ​ក៏បាន​ផឹក​ប៊ី​យ៉ែ អាន​ឆើ​រ ហើយ​មាន​សភាព​ស្រវឹង ក៏​នឹក​ចង់​រួមភេទ ដោយ​ខ្លួន​ជា​បុរស​ពោះម៉ាយ ដោយសា​ប្រពន្ធ​រត់ចោល​ជា​យូរ​ឆ្នាំ​មកហើយ ភ្លាម​នោះបាន​បង្ខំ​កូនស្រី​បង្កើត របស់ខ្លួន​រួមភេទ​រហូត​បានសម្រេច ។ រហូតមកដល់​ម៉ោង​ប្រហែល ប្រាំបី​យប់ ពេល​ជីដូន​ជនរងគ្រោះ​ត្រលប់​មកពី​ធ្វើការ​វិញ ជនរងគ្រោះ​បាន​និយាយ​ប្រាប់ថា :​ប៉ា​បាន​ចាប់​ខ្ញុំ​រំលោភ​ខ្លួន ពេល​លឺដូច្នេះ ជីដូន​ខឹង ហើយ​បាន​រត់​មក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ដើម​មៀន ចុះជួយ​អន្តរាគមន៍​​ឃាត់ខ្លួន​ជនសង្ស័យ​រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគ​បាល​ក្រុង​តាខ្មៅ​ដេ​ី​ម្បី​ធ្វេ​ី​ការសាកសួរ​និង​ចាត់​ការបន្ត​តាម​នីតិវិធី​។​
​នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លេ​ី​យ​សារភាពថា​: ខ្លួន​ពិតជា​បាន​រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​ពិតប្រាកដ​មែន ហេ​ី​យ​ធ្លាប់​រំលោភ​បាន​ចំនួន​បី​ដង​មក​ហេ​ី​យ​និង​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយ​:​ពេល​១​ឆ្នាំ​មក​ហេ​ី​យ​៕​

អត្ថបទដែលជាប់ទាក់ទង