ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិជប៉ុនម្នាក់ ជាមួយថ្នាំញៀនមួយចំនួន

63

បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិជប៉ុនម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់លេខ២៦ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយនឹងថ្នាំញៀនមួយចំនួន ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ ពីម្ចាស់ផ្ទះជួលមួយកន្លែង អំពីករណីសង្ស័យថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងបន្ទប់ជួល នៅចំណុចបន្ទប់ជួលខាងលើ រួចមក លោកបាន ដឹងនាំកម្លាំងរបស់លោក ចុះដល់ចំណុចបន្ទាន់ជួល ត្រួតពិនិត្យឆែកឆេរ រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យជាជនជាតិជប៉ុនម្នាក់ឈ្មោះ មុតសូអុ គុណនីកាតា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត: ១៥/១១/១៩៦៤ កាន់លិខិតឆ្លងដែន(ថតចម្)លេខ TE6995694 ។

លោកថា ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួន ដូចជា៖ ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា ១កូនថង់តូច, ថ្នាំញៀនប្រភេទ គ្រាប់ពណ៌ក្រហម១គ្រាប់ ដាក់ក្នុងកូនថង់ជាមួយម្សៅក្រាមសថ្លា១កូនដុំតូច, ដបកែឆ្នៃសម្រាប់ជក់គ្រឿងញៀន១, ដែកកេះ១, បំពង់ចូក២, ទូរស័ព្ទដៃ២គ្រឿង, កាតធនាគារ១, កាតDream Rewards GOLD មួយសន្លឹក, គ្រាប់កាំភ្លើងខ្លីចំនួន១៦គ្រាប់, ដំបងឈើ១, វិទ្យុទាក់ទង២ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ជនសង្ស័យត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជូនបន្តទៅតុលាការខេត្តបន្ទាយមានជ័យ ផ្ដន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង