ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ​ប្រកប​អាជីវកម្ម​ដាំ​ធូ​រេ​ន នៅ​ស្រុក​ទឹកឈូ​ខេត្តកំពត កំពុង​ចាប់​អារ​ម្ម​ណ៏​ខ្លាំង​ពី អតិថិជន

9

 

​ភ្នំពេញ​៖ ពលរដ្ឋ នៅ​ស្រុក​ទឹកឈូ ខេត្ដ កំពត​កំពុង​ងាក​មក​ប្រកប​អាជីវកម្ម​ដាំ​ដំណាំ​ធូ​រេ​ន ដែល​ពួកគាត់​កាលពីមុន​ទុក​ដី​ចោល​ទំនេ ដំណាំ​នេះ ប្រើ​រយៈពេល​តែ​បី​៣ ទៅ​៤ ឆ្នាំ​និង​ផ្ដល់​ទិ​ន្ធ​ផល​ឲ្យ​បាន​ធូរធារ ហើយ​ដំ​ណា​ធូ​រេ​ន​នេះ ទីផ្សារ​និង​ទទួលយក​ទាំងអស់​ឲ្យ​តែមាន​ផ្លែ ។ រសជាតិ​ដ៏​ផ្អែម​ក្រអូប​ឈ្ងុយឆ្ងាញ់​នៃ​ផ្លែ​ទុរេន ប្រចាំ​ខេត្តកំពត​ពិតជា​មានឈ្មោះ​ល្បី​។ ថ្ងៃនេះ ដំណឹង​មុនគេ នឹង​នាំ​អារម្មណ៍​ទស្សនិកជន​មក​ទស្សនា​ទិដ្ឋភាព​នៃ​ចម្ការ​ធូ​រេ​ន មួយ កន្លែង នា​តំបន់​ស្រុក​ទឹកឈូ​នៃ​ខេត្តកំពត​។ អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយជា​ភាព​ទាក់ទាញ ខ្លាំង​ថែមទៀត​គឺ​នៅជាប់​នឹង​ជើងភ្នំ ថែម​ទៀតផង​។​
ចម្ការ​ទុរេន​របស់លោក​ប៉ាក គ្រឿន និង​ភរិយា​អ្នកស្រី ហេង ស្រី ដែល​បាន​ដាំ​ដំណាំ​ទុរេន​អស់​រយៈពេល​ជិត​១០ ឆ្នាំ​លើ​ផ្ទៃដី​ប្រមាន​២ ហិកតា​នា ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ជាប់​នឹង​ជើងភ្នំ​កំចាយ​តែម្តង​។
លោក​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២០ មិថុនា​នេះ​
​ថា​ព្រោះតែ​ចួ​ល​ចិត្ត ធម្មជាតិ និង​ការដាំ​ដំណាំ​បានធ្វើ​ឲ្យ​លោក​ឆ្លៀតពេល​វេលា​ពី​ការរក​ស៊ិ​ដើម្បី​ដាំ​ដំណាំ មួយ​នេះ តាម លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ​។ លោក​បន្ដថា ក្នុង​មួយ​ហិច​តា គេ​អាច​ដាំ​ដើម​ទុរេន​បាន​ប្រមាណ ជា​១០០​ដើម ដែល​គិតពី​ការចាប់ផ្តើម​ដាំ​គឺ​ត្រូវការ​ពេល​ប្រមាណ​៥​ឆ្នាំ​ទើប​ទុរេន​អាច​ប្រមូល ផល​បាន​។ ក្នុង​ចម្ការ​លោក​មាន​ធូ​រេ​ន ៣​ពូជ គឺ ម៉ាន់ ដ​ន្តោ​ង​ឃិត និង​ឪ​ខាក់​។ លោក​បញ្ជាក់ ថា​ដោយសារ​ទុរេន​របស់លោក​ដាំ​ដុះ​តាមបែប​ធម្មជាតិ លោក​មិន​ប្រើប្រាស់​ជីគីមី ឬ​ថ្នាំ​ជំនួយ ក្នុង​ដាំ​ដុះ និង​ប្រមូល​ផល​ឡើយ ពោលគឺ​មានតែ​ការថែទាំ​តាម​ទម្លាប់ និង​សិក្សា​វិធីសាស្ត្រ​តាម បច្ចេកទេស​កសិកម្ម​ប៉ុណ្ណោះ​។ លោក​បន្តថា​៖ ធូ​រេ​ន ១​ឆ្នាំ​ប្រមូល​ផល បានតែ​ម្តង​ប៉ុណ្ណោះ​ហើយ ធូ​រេ​ន ដែល​សម្បូរ​គឺ​ចាប់ពី​ចុងខែ​មេសា ដល់​ខែមិថុនា ហើយ​ដោយសារតែ ដាំ​ដុះ​តាមបែប ធម្មជាតិ ទើប​ធូ​រេ​ន​របស់លោក​ប្រមូល​ផល​យឺត​ជាងគេ​បន្តិច​។
លោក​បន្ដថា​៖ តាម​អាយុកាល​របស់ ធូ​រេ​ន មាន​ដើម​ចាស់​ខ្លះ​អាច​ឲ្យ​ផល​រហូតដល់​៤០​ឆ្នាំ​ក៏មាន ហើយ​ក្នុង​មួយ​ដើម​អាចមាន​ច្រើន ផ្លែ​ជា​មធ្យម​ពី ៦០​ទៅ​៧០ ផ្លែ​ហើយ​ដើម​ដែល​អាចមាន​ផ្លែ​ច្រើន​រហូតដល់​១០០​ផ្លែ​។ លោក​បន្ដថា បញ្ហា​ទីផ្សារ លោក​ហាក់​មិនសូវ​ជា​បារម្ភ​នោះទេ ព្រោះតែ​អ្នកទិញ​មួយចំនួន​ធ្លាប់បាន​ស្គាល់ និង​ដឹង​ពី​ការដាំដុះ​តាមបែប​ធម្មជាតិ​របស់​លោក ហើយ​លោកនិយម​លក់​ចេញ​ដោយផ្ទាល់ ជាជាង​ការ​ចុះមក​ម៉ៅ​ដល់​ចម្ការ ព្រោះ​លក់​ផ្ទាល់​បាន​ប្រាក់កម្រៃ​ខ្ពស់ និង​អាច​ចែករំលែក​ទុរេន ដាំ​ដុះ ដោយ​ធម្មជាតិ​ទៅ​ឲ្យ​អ្នក​ជិតដិត និង​ម៉ូយ​ប្រចាំ បើទោះបីជា​វា​ត្រូវ​ចំណាយ​កម្លាំង​ច្រើន បន្តិច ក្នុងការ​បេះ និង​ដឹក​ទៅ​ក៏ដោយ​។ ព្រោះតែ​ការចូល​ចិត្ត​ក្នុង​ការដាំ​ដំណាំ​លោក ប៉ាក គ្រឿន និង​ភរិយា​ក៏មាន​ចម្ការ​ដំណាំ​ផ្លែឈើ​ផ្សេងទៀត​នា​តំបន់​តា​កែន​កោះស្លា​ផងដែរ​៕ ស​,​រ​,​ត​

អត្ថបទដែលជាប់ទាក់ទង