ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួច​ម៉ូតូ​បាន​ពីរ​ថ្ងៃ ជនសង្ស័យ​០២​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​

48

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០២​នាក់​ជា​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ​យ៉ាងសកម្ម​ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៨៖០០​នាទី​ព្រឹក ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កប់​ស្រូវ​ធំ ស​ង្គា​ត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ ៖
-​ជនសង្ស័យ​ទី​១​ឈ្មោះ អិ អាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កប់​ស្រូវ​ធំ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
-​ជនសង្ស័យ​ទី​២​ឈ្មោះ ប៊ុន ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កប់​ស្រូវ​តូច​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​ក្រោម​វិធានការ​ជំនាញ​របស់​អា​វុ​ធ​ហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ទើប​ជនសង្ស័យ​ទាំង​០២​នាក់​ព្រម​សារភាព​ឲ្យ​ដឹងថា ពួកគេ​ទាំងពីរ​បានធ្វើ​សកម្មភាព​លួច​ម៉ូត​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន កាលពី​វេលា​ម៉ោង ២៣៖០០​នាទី ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោ​រកា ខណ្ឌ​ព្រែក​ព្នៅ​។ លុះ​២​ថ្ងៃ​ក្រោយពី​ធ្វើ​សកម្មភាព​រួចមក ក៏​ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង