ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យចំនួន០៨នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

45

 

(ខេត្តព្រះសីហនុ) កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៨នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ផ្ដល់ទីតាំង នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន
ទី១-ឈ្មោះ ម៉ី រតនា ហៅខ្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្ន ស្នាក់នៅក្រុម១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី២-ឈ្មោះ កែវ សុភី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ក្រុម៣៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៣-ឈ្មោះ សី សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅក្រុម៣៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៤-ឈ្មោះ ឃុត ម៉ារី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ក្រុម៣៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៥-ឈ្មោះ លី ញ៉ាង ហៅញ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី៦-ឈ្មោះ ឡន ឌីលុច ហៅ វ៉ែង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្នក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៧-ឈ្មោះ សី គុន្ថា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៨-ឈ្មោះ ជា សុភា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ បច្ចុប្បន្នស្នាក់នៅក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅសថ្លា ចំនួន១៨កញ្ចប់, ដបជក់ ចំនួន០៤, ខ្សៀជក់ ចំនួន០៤, ទូរស័ព្ទដៃ ចំនួន០៤គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង, លុយខ្មែរ ចំនួន ១០០.០០០៛, ប្រាក់ដុល្លារ ចំនួន១០០$ ៕

អត្ថបទដែលជាប់ទាក់ទង