ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រពន្ធត្រូវបានប្តីចាក់នឹងកាំបិតស្នៀត បណ្តាលអោយ ស្លាប់នៅខណ្ឌកំបូល

62

(ភ្នំពេញ)៖ ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្តីចាក់សម្លាប់បណ្តាលអោយស្លាប់នៅខណ្ឌកំបូលនៅយប់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ១៩៖២០នាទី កេីតឡេីងនៅចំណុច ផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ លាង ផល្លា ភេទស្រី អាយុ២៣ឆ្នាំ រីឯជនសង្ស័យ ឈ្មោះ សុខលី សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ (គេចខ្លួន) នៅភូមិសង្កាត់ខាងលើ។

នៅមុនពេលកើតខាងលើ ជនរងគ្រោះបានត្រលប់មកពីធ្វើការរោងចក្រ រួចហើយក៏ងូតទឹក និងហាលខោអាវ ស្រាប់តែប្តីយកកាំបិតស្នៀត​មកចាក់ចំទ្រូងខាងស្តាំ​បណ្តាលឲ្យស្លាប់​ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង