ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នករក​រ៉ែ​តង់​ហ្សា​នី ដែលមាន​ប្រពន្ធ ៤ និង​កូនជាង ៣០​នាក់ ក្លាយជា​មហាសេដ្ឋី​ត្រឹម​រយៈពេល ១​ថ្ងៃ​

10

 

 

​អ្នករក​រ៉ែ​ខ្នាតតូច​ជនជាតិ​តង់​ហ្សា​នី​ម្នាក់ បាន​ក្លាយទៅជា​មហាសេដ្ឋី​ត្រឹមតែ​រយៈពេល ១​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​បាន​លក់​ប្រភេទ​ត្បូងថ្ម​ខៀវ Tanzanite ទៅ​ឲ្យ​រដ្ឋាភិបាល​។ បុរស​សំណាង​រូបនោះ បាន​រកឃើញ​ត្បូងថ្ម​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុងប្រទេស​។​

 

​លោក Saniniu Laizer ទទួលបាន​ប្រាក់ ២,៤​លាន​ដុល្លា​អា​មេ​រិច​ពី​ការលក់​ត្បូងថ្ម ២​គ្រាប់​ទំងន់ ១៥​គីឡូក្រាម​ទៅ​ឲ្យ​ក្រសួង​រ៉ែ​។​

 

​បុរស​មាន​ប្រពន្ធ ៤​នាក់ និង​កូនជាង ៣០​នាក់​រូបនោះ​និយាយថា “​នឹងមាន​ពិធីជប់លៀង​ដ៏​ធំ​នៅ​ថ្ងៃស្អែក​”​។​

 

Tanzanite ដែលជា​ប្រភេទ​ត្បូង​ខៀវ​ដ៏​ម្រ​នៅលើ​ផែនដី​នេះ មានតែ​នៅក្នុង​ប្រទេស​តង់​ហ្សា​នី​ភាគ​ខាងជើង​ប៉ុណ្ណោះ ហើយ​វា​ត្រូវបាន​គេ​យកទៅ​ធ្វើ​គ្រឿង​លម្អ​។​

 

​លោក Saniniu Laizer បាន​ជីក​រកឃើញ​ត្បូងថ្ម​ពី​គ្រាប់​នោះ ទម្ងន់ ៩,២​គីឡូក្រាម និង ៥,៨​គីឡូក្រាម កាលពី​សប្តាហ៍​មុន ប៉ុន្តែ​គាត់​បាន​លក់​វា​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ អំឡុង​មាន​ព្រឹត្តិការណ៍​ជួយ​ដូរ​នៅ​តំបន់ Manyara​។​

 

​បុរស​វ័យ ៥២​ឆ្នាំ​រូបនោះ​ប្រកាសថា គាត់​នឹង​កាប់​គោ​ដើម្បី​ឈប់​លៀង​។ លោក​ក៏មាន​គម្រោង​វិនិយោគ​នៅក្នុង​សហគមន៍​របស់លោក​ផងដែរ​។​

 

“​ខ្ញុំ​ចង់​សង់​ផ្សារ​លក់ទំនិញ​មួយ​ខ្នង និង​សាលារៀន​មួយ​ខ្នង​។ ខ្ញុំ​ចង់​សង់​សាលារៀន​នៅក្បែរ​ផ្ទះ​របស់ខ្ញុំ​។ មាន​អ្នកក្រីក្រ​ជាច្រើន​ដែល​មិនអាច​បញ្ជូន​កូន​ពួកគេ​ទៅ​រៀន​បាន​”​។​

 

​លោក​និយាយទៀតថា “​ខ្ញុំ​ជាម​នុស្ស​មិន​ទទួលបាន​ការអប់រំ​ទេ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​អ្វីដែល​ដំណើរ​ការប្រកប់​វិជ្ជាជីវៈ ដូច្នេះ​ខ្ញុំ​ចង់អោយ​កូនៗ​របស់ខ្ញុំ​បើក​អាជីវកម្ម​ប្រប់​ដោយ​វិជ្ជាជីវៈ​”​។​

 

​លោក​បន្ថែមថា ការ​ក្លាយជា​អ្នកមាន​មិនអាច​ផ្លាស់ប្តូរ​របៀប​រស់នៅរ​បស់​គាត់​ឡើយ ហើយ​គាត់​នឹង​នៅតែ​បន្ត​មើលថែ​គោ​ចំនួន ២.០០០​ក្បាល​របស់គាត់​ដដែល​។ គាត់​មិនចាំបាច់​មានការ​ប្រុង​ប្រ័​ត្ន​ជាង​មុន​ឡើយ ទោះពី​គាត់​ក្លាយជា​អ្នកមាន​៕

 

អត្ថបទដែលជាប់ទាក់ទង