ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម ស ខេង ណែ​នាំនូវ​អនុសាសន៍​៦​ចំណុច​ដើម្បី ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​បន្ត​របស់​បណ្ឌិត្យសភា​ឱ្យ​ទទួលបាន​ជោគជ័យ និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​

71

 

​នា​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ រយៈពេល​៥​ឆ្នាំ​(២០១៥-២០១៩) និង​លើក​ទិសដៅ​ការងារ​សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ត​របស់​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា​។​

​ក្នុង​ពិធី​បិទ​សន្និបាត សម្តេច​ក្រឡាហោម បានធ្វើ​ការណែនាំ និង​ផ្តាំផ្ញើរ​នូវ​អនុសាសន៍​ចំនួន​៦​ដើម្បី​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​បន្ត​របស់​បណ្ឌិត្យសភា​ឱ្យ​ទទួលបាន​ជោគជ័យ និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ដែលមាន​ដូចខាងក្រោម​៖

​ទី​១. អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ត្រូវ​ពិនិត្យឡើងវិញ​លើ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​២០២១​របស់​បណ្ឌិត្យសភា​ដែល​បាន​កាត់ចេញ និង​ត្រូវខិតខំ​សម្របសម្រួល​ជាមួយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រក្សា​កញ្ចប់​ថវិកា​តាម​សំណើ​របស់​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា សម្រាប់​គាំទ្រ​ដល់​វគ្គ​សិក្សា​នានា​ដែល​ត្រូវ​បណ្តុះបណ្តាល​។​

​ទី​២. អង្គភាព​ពាក់​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ផ្ដល់​តម្លៃ និង​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ដែលមាន​សមត្ថភាព និង​គុណវុឌ្ឍិ​គ្រប់គ្រាន់ ដែល​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា ឬ​នៅក្រៅ​ប្រទេស​។​

​ទី​៣. បណ្ឌិត្យសភា​ត្រូវ​បន្ដ​កសាង​វប្បធម៌​គុណភាព ក្នុងការ​បណ្ដុះបណ្ដាល​ក​ង​កម្លាំង​នគរបាល ឱ្យមាន​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពិតប្រាកដ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សង្គម​ជាតិ​។​

​ទី​៤.​បណ្ឌិត្យសភា​ត្រូវ​ជំរុញ​ការងារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល និង​ត្រូវ​ប្រមូល​ព័ត៌មាន ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ធនធានមនុស្ស​ដែល​បាន​បណ្ដុះបណ្ដាល​រួច នៅតាម​អង្គភាព​ប្រើប្រាស់​កងកម្លាំង​នានា​។​

​ទី​៥.​ទាក់ទង​ទៅនឹង​សារៈមន្ទីរ​នគរបាលជាតិ ដែល​គ្រោង​សង់​ថ្មី​ក្នុង​បរិវេណ​បណ្ឌិត្យសភា ក្នុងន័យនេះ សម្តេច​ក្រឡាហោម ស្នើសុំ ឯកឧត្ដម​សន្តិ​បណ្ឌិត ចាន់ អ៊ា​ន ឯកឧត្ដម​សន្តិ​បណ្ឌិត ម៉ៅ ប៊ុណ្ណា​រិ​ន ឯកឧត្ដម សេង យូ​អ៊ា​ន់ និង​ឯកឧត្ដម សេង ផល្លី ត្រូវ​ជួបប្រជុំ​ពិភាក្សាគ្នា​អំពី​ការផ្ទេរ​ការគ្រប់គ្រង និង​ការសាងសង់​សារៈមន្ទីរ​នគរបាលជាតិ​នេះ​។​

​ទី​៦.​បណ្ឌិត្យសភា​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ណែនាំ​នានា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដូចជា ការពាក់​ម៉ាស់ ការ​លាងដៃ​នឹង​សាប៊ូ ជែ​ល អាល់កុល ការ​វាស់​កម្ដៅ ការរក្សា​គម្លាត​សុវត្ថិភាព ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង