ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​

70

 

​ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ បាក់ជើង​ស្តាំ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ម៉ូតូ ០២​ករណី​ដោយឡែក​ពីគ្នា នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ប្រភពព័ត៌មាន​ពី​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ៖ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ម៉ោង​០៩​យប់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥៩ ចំណុច​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ម៉ូតូ​ក្នុងទិសដៅ​ផ្ទុយគ្នា មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក ISUZU D-MAX ឆ្នាំ​២០០១ ពណ៌​ស្ករ ពាក់​ស្លាក​លេខ បាត់ដំបង 2A-4581 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច ដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូ​ម៉ាក Honda Wave ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1B-9044 បើកបរ​ទិសដៅ​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ ឈ្មោះ ម៉ន ប៊ឺ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ​កម្មករ សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយពី​កើតហេតុ បាន​រត់​គេចខ្លួនបាត់ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ៖ នៅវេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ដដែល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ចំណុច​ជិត​ផ្ទះសំណាក់​ប្រសើរ ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល រវាង​ឡាន​ដឹកទំនិញ​នឹង​ម៉ូតូ ដោយ​មុនដំបូង​ម៉ូតូ​ជិះ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង មកដល់​ចំណុចកើតហេតុ​ម៉ូតូ​បាន​វាក់​អឺ​ឡាន​ដឹកទំនិញ​កំពុង​បត់​ឆ្លងផ្លូវ​ទៅ​ទិស​ខាងលិច ក៏​ចាប់​ហ្វ្រាំង​អួ​ស​ប្រហែល​១០០​ម៉ែត្រ បណ្តាលអោយ​ម៉ូតូ​បុក​ឡាន​ដួល​ចូលទៅ​ខាងក្រោម​ឡាន ត្រូវ​ឡាន​កិន​បាក់ជើង​ខាងស្តាំ ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០២​ករណីនេះ វត្ថុតាង​ឡាន​និង​ម៉ូតូ ត្រូវបាន​នគរបាល​ជំនាញ​យកទៅ​រក្សាទុក​ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង