ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់មុខសញ្ញាចំនួន០៣នាក់ ដកហូតគ្រឿងញៀន ម៉ាទឹកកកចំនួន១៦កញ្ចប់

233

ក្រុងច្បារមន៖ កម្លាំងនគរបាលក្រុងច្បារមននិងនគរបាលរដ្ផបាលប៉ុស្តិ៍សា្វយក្រវ៉ាន់ ធ្វើការស្រាវជ្រាវ បង្ក្រាបមុខសញ្ញាជួញដូរ គ្រឿងញៀននៅថ្ងៃទី01-08-2020 វេលាម៉ោង១២-៤៧នាទី នៅក្នុងភូមិផ្សារចាស់សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់មុខសញ្ញាចំនួន០៣នាក់។

មុខសញ្ញាចំនួន០៣នាក់រួមមាន៖ ១/ឈ្មោះម៉ៅ-រ៉ាដែន ភេទប្រុសអាយុ១៦ឆ្នាំសព្វថ្ងៃនៅភូមិពាណិជ្ជកម្មសង្កាត់រការធំក្រុងច្បារមន ។ ២/ឈ្មោះពេជ្យ ណាសៀនភេទប្រុសអាយុ១៧ឆ្នាំសព្វថ្ងៃនៅភូមិអូរ១សង្កាត់៤ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ៣/ឈ្មោះវ៉ង-សំបូរហៅកុយ ភេទប្រុសអាយុ២០ឆ្នាំសព្វថ្ងៃនៅភូមិត្រស់សង្កាត់សា្វយក្រវ៉ាន់ក្រុងច្បារមន។

ក្នុងកិច្ចប្រតិបត្តិការខាងលេីកម្លាំងយេីងបានដកហូតម្សៅក្រាមសថ្លាសង្ស័យថាគ្រឿងញៀនម៉ាទឹកកកចំនួន១៦កញ្ចប់ ១៥កញ្ចប់ធំនិង០១កញ្ចប់តូចនិងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១និងឧបករណ៍វេចខ្ចប់មួយចំនួន។

មុខសញានិងវត្ថុតាំងកសាងសំណំុរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង