ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក និងប្រធានមន្ទីរសាធារណការរាជធានី ចុះកាយសំរាមពីមាត់លូដោយផ្ទាល់ទាំងមេឃកំពុងភ្លៀងធ្លាក់ខ្លាំង

41

ភ្នំពេញ៖ ភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ បានធ្លាក់មកលើព្រះធរណីជាច្រើនម៉ោង បណ្ដាលឲ្យផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញទទួលរងការនូវការជន់លិច ដោយជំនន់ទឹកភ្លៀង នាល្ងាច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ជាមួយគ្នានោះគេបានឃើញ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីបានដឹកនាំកម្លាំង ចុះដោយផ្ទាល់ចុះ កាយសំរាមពីមាត់លូភ្លាមៗ ទាំងមេឃកំពុងភ្លៀងខ្លាំង ដើម្បីកុំឲ្យស្ទះផ្លូវទឹកហូរក្នុងមូលដ្ឋាន ដើម្បីឱ្យទឹកហូរអោយបានលឿន និង ជំលាសនៃការកកស្ទះចរាចរណ៍ផងដែរ។

  គួរបញ្ជាក់ផងដែរថា ក្រោយភ្លៀងរាំង មួយម៉ោងទៅពីរម៉ោង ផ្លូវមួយចំនួនក៏បានស្រកទៅវិញ ធ្វើចរាចរណ៍បានធម្មតា តែផ្លូវមួយចំនួន ក៏មិនទាន់បានស្រស់អស់ដែរ។

   ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកអភិបាល ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយភ្ជាប់សំរាមឲ្យបានត្រឹមត្រូវ ដោយសារតែ ពេលភ្លៀងធ្លាក់ ឃើញមានសំរាម អន្ដែតពេញផ្ទៃទឹក និងហូរចូលមាត់លូ បង្កឱ្យចរន្តទឹកហូមិនរួច បណ្ដាលឲ្យលិចលង់៕

 

អត្ថបទដែលជាប់ទាក់ទង