ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

7

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥ និង០០នាទី អធិការដ្ឋានគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីលួចម៉ូតូ នៅចំណុចក្នុងបរិវេណផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨ និង៣០នាទី បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ ជ្រៃ អុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធារុញៀន) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ស៊ឹម យាត ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់ផ្ទះជួល ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខព្រៃវែង1B-9324 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង