ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលច្បារអំពៅ ឃាត់ខ្លួនបុរស២នាក់ លួចរ៉ឺម៉កម៉ូតូ

84

ភ្នំពេញ ៖ នគរបាលច្បារអំពៅ ឃាត់ខ្លួនបុរស២នាក់ ដែលលួចម៉ូតូសណ្តោងរ៉ឺម៉ក នៅមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០៣-០៨-២០២០ ម៉ោង០៣និង៣០នាទីរំលងអាធ្រាត។

ជនរងគ្រោះឈ្មោះ ពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោក ម៉ៅ សឿត អធិារខណ្ឌច្បារអំពៅ បានអោយដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១២នាក់ ។ ម្នាក់ឈ្មោះ ដួង ចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅមិនពិតប្រាកដ។ និងម្នាក់ទៀត ឈ្មោះ ដួង ចិត្រ ជិះម៉ូតូរបស់ខ្លួននៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ក៏ឃាត់ខ្លួនរួមនិងម៉ូតូប្រគល់ឲ្យសមត្ថកិច្ចបន្តទៀត។

ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរុឺម៉កនៅចំណុចកើតហេតុ ដោយពុំបានចាក់សោត្រឹមត្រូវទេ រួចក៏ទៅដេកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ លី យួន និងឈ្មោះ ដួង ចិត្រ ធ្វើសកម្មភាពលួចម៉ូតូ សណ្តោងរុឺម៉កខាងលើបណ្តើរទៅដោះរ៉ឺម៉កចេញ រួចជនសង្ស័យឈ្មោះ ដួង ចិត្ត ក៏ជិះម៉ូតូចេញទៅ។ លុះដល់ម៉ោង២៣និង០០នាទី ថ្ងៃដដែល ជនរងគ្រោះឃើញជនសង្ស័យឈ្មោះ លី យួន កំពុងអង្គុយលើរ៉ឺម៉ករបស់ខ្លួន ក៏ឃាត់ខ្លួន រួមនិង រ៉ឺម៉កប្រគល់ឲ្យសមត្ថកិច្ច។ លុះដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ម៉ោង១៩និង០០នាទី ជនរងគ្រោះឃើញជនសង្ស័យឈ្មោះ ដួង ចិត្រ ជិះម៉ូតូរបស់ខ្លួននៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ក៏ឃាត់ខ្លួនរួមនិងម៉ូតូប្រគល់ឲ្យសមត្ថកិច្ចបន្តទៀត។

លោកអធិការបញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០២ឆ្នាំ ក្នុងឆ្នាំ២០១៥ ពីបទ លួច និងប្រើប្រាស់គ្រឿងញៀន។

អត្ថបទដែលជាប់ទាក់ទង