ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រកបអាជីវកម្មលក់ក្រឡាននៅខេត្ដ សៀមរាបថា  ក្នុងរយៈពេល៥ថ្ងៃនៃ ការឈប់ សម្រាកសងថ្ងៃ បុណ្យចូលឆ្នាំ ពួកគាត់ទទួលបានប្រាក់ចំណូល ច្រើនជាងថ្ងៃធម្មតា

103

 

 

 

សៀមរាប៖  កញ្ញា គួន ថា ជាអ្នកលក់ក្រឡានមួយរូប នៅដងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្ដសៀមរាប បានឱ្យដឹងនៅ រសៀលថ្ងៃទី២៤ ខែសីហានេះថា ចាប់តាំង ពីមេរោគកូវីដ-១៩ រាតត្បាតនៅលើពិភពលោក ក៏ដូចជា ប្រ ទេសកម្ពុជាយើង មុខរបរលក់ក្រឡាននេះលក់មិនសូវដាច់ទេ ដោយសារតែគ្មានភ្ញៀវទេសចរធ្វើ ដំណើរឆ្លងកាត់ទៅ ទស្សនានៅតាមប្រាសាទនានា ក្នុងខេត្ដ សៀមរាបដូចមុន ហើយសម្រាប់ភ្ញៀវជាតិវិញ ក៏មិន សូវធ្វើដំណើរច្រើនដែរ ដោយសារតែមាន ការ ភ័យខ្លាចការឆ្លងមេរោគកូវីដ-១៩ ដែលកត្តា ទាំង នេះធ្វើឱ្យមុខរបរលក់ក្រឡាន មានការ ពិបាកខ្លាំងក្នុងការរកប្រាក់ ចំណូលចិញ្ចឹមគ្រួសារ។ ប៉ុន្តែនៅឱកាស ដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្លូវការស្តីពីការអនុញ្ញាតឱ្យ មន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ខែសីហា ឆ្នាំ២០២០សងថ្ងៃបុណ្យ ចូលឆ្នាំថ្មី ធ្វើឱ្យក្រឡានលក់ដាច់ជាងថ្ងៃធម្មតា។

កញ្ញាបន្ដថា ថ្ងៃធម្មតាកញ្ញាលក់ក្រឡានបានគិតជាអង្ករបានពី៥ទៅ១០គីឡូក្រាម ប៉ុណ្ណោះ ប៉ុន្តែសម្រាប់រយៈពេល៥ថ្ងៃនៃការឈប់សម្រាកនេះ កញ្ញាលក់បានពី២០ទៅ៣០គីឡូ ក្រាមក្នុងមួយថ្ងៃ ដែលអាចឱ្យកញ្ញាទទួលបានប្រាក់កម្រៃសមរម្យ។

កញ្ញា គួន ថា រំពឹងថា មេរោគកូវីដ-១៩ នឹងឆាប់រលាយបាត់ទៅវិញ ដើម្បីឱ្យភ្ញៀវទេសចរមកលេងខេត្តសៀមរាបច្រើនដូចមុន ហើយពួកគាត់ក៏អាចលក់ក្រឡាន ដាក់ដូចមុនវិញ។ ក្រឡានគឺជាបាយបំពង់ម្យ៉ាងដែលគេយកអង្ករដំណើប និងលាយគ្រឿងផ្សំជាច្រើនទៀត ដាក់ចូលក្នុងបំពង់ឬស្សីកំណាត់ៗមានតូចមានធំ រួចដុតដុតភ្លើង។ បច្ចុប្បន្ននេះក្រឡានត្រូវបានពលរដ្ឋខ្មែរ ធ្វើលក់នៅតាមដងផ្លូវជាតិនានា ស្ទើរ ទូទាំងប្រទេស។ សម្រាប់នៅក្នុងខេត្តសៀម រាប អ្នកដែលធ្វើដំណើរតាមផ្លូវជាតិលេខ៦មកដល់ឃុំខ្ចាស់ ស្រុកសូទ្រនិគម លោកអ្នកនឹងឃើញអ្នកលក់លក្រឡាននៅតាមអមសងខាងផ្លូវជាច្រើន កន្លងមកអ្នកធ្វើដំណើរមិនសូវរំលងនោះទេ ឱ្យតែដល់កន្លែងនេះតែងតែចុះទៅទិញមកបរិភោគ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង