ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជាប្ដីដឹងប្រពន្ធសហការ ជាមួយបុរសជនសង្ស័យ ចុងភៅដាក់ថ្នាំសណ្ដំដើម្បីរួមរ័ក្សនិងប្រពន្ធ

81

 

ភ្នំពេញ : បុរសជាប្ដីបានចាប់បុគ្គលិកចុងភៅជនសង្ស័យសហការជាមួយប្រពន្ធបានដាក់ថ្នាំងងុកដេក ដាក់ក្នុងម្ហូបអាហារដើម្បីមករួមដំណេកនិងប្រពន្ធហើយធ្វើការសេុីបអង្កេតតាមដានដឹងចាប់ប្រគល់អោយនគរបាលចាត់ការតាមផ្លូវច្បាប់ហេតុការកើតឡើង កាលវេលាម៉ោង០១និង០០នាទីកណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០២០នៅ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ហ្វុង លីម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិចំរើនផល សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ជនសង្ស័យទី១ឈ្មោះ ស្រេង ចាន់ណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅផ្ទះកើតហេតុខាងលើ ភូមិព្រៃសំបួរកើត ឃុំ មៀន ស្រុក អូរាំងឪ ខេត្ត កំពង់ចាម ជនសង្ស័យជាប្រពន្ធទី២ឈ្មោះ តាំង លីណា អាយុ២៥ (រត់គេចខ្លួន) ។

លោក គឹម កល្យាណ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌបានអោយដឹងថានគរបាលប៉ុស្តិ៍បានទទួលបណ្ដឹងពីជនរងគ្រោះនិងទទួលជនសង្ស័យម្នាក់ដោយបុរសរងគ្រោះចាប់ប្រគល់អោយចោទពីបទសហការជាមួយប្រពន្ធអាងខ្លួនចុងភៅក្នុងផ្ទះយកថុនាំសណ្ដំមកដាក់ក្នុងម្ហូបអាហារពេលធ្វើឆ្អិនរួចហើយយកមកអោយបុរសរងគ្រោះហូបរួចមកដេកជាមួយប្រពន្ធខ្លួនមិនដឹងពីពេលណាមក ។

ប្រភពព័ត៌មានពីបុរសជាប្តី បានរៀបរាប់សមត្ថកិច្ចថា នៅខែសីហា ឆ្នាំ២០២០នេះ ដោយមានសុខភាពមិនសូវល្អ ពេលខ្លះហូបបាយមិនទាន់អស់ពីចានផង ក៏ងងុយដេក ហើយពេលខ្លះហូបបាយរួច ក៏ងងុយដេករហូតដល់ព្រឹក ទើបភ្ញាក់ខ្លួន ហើយក៏ទៅពេទ្យពិនិត្យសុខភាព ។ លោកគ្រូពេទ្យ បានប្រាប់ថា គាត់មានជំងឺក្រពះ ដោយសារលេបថ្នាំងងុយដេកច្រើនពេក តែគាត់ប្រាប់ពេទ្យថា គាត់មិនដែលលេបថ្នាំងងុយដេកទេ ។ ចឹងគ្រូពេទ្យប្រាប់វិញថា តាមការឆ្លុះអេកូ ឃើញមានប៉ះពាល់ថ្នាំងងុុយដេកច្រើនពេក ប៉ះពាល់ក្រពះ ។ បុរសជាប្តីបន្តថា គាត់បានតាមដានប្រពន្ឋគាត់ សហការជាមួយចុងភៅប្រុសម្នាក់រស់នៅក្នុងផ្ទះដែលស្រឡាញ់គ្នាជាមួយប្រពន្ឋគាត់ បានដាក់ថ្នាំងងុយដេក ដើម្បីបានផ្អែមល្ហែមជាមួយគ្នា ពេលយប់ ។
ក្រោយមក នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០
បុរសជាប្តីបានប្តឹងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបុរសចុងភៅ ប្រគល់អោយនគរបាលប៉ុស្តិ៍ដែលធ្វើទំនាក់ទំនងជាមួយប្រពន្ឋ និងបានដាក់ថ្នាំមកលើរូបគាត់ទៀត ។ បច្ចុប្បន្នជនសង្ស័យនគរបាលឃាត់ខ្លួនពីបទប្រើហិង្សាដោយចេត្តាមានស្ថានទម្ងន់ទោស(ដាក់ថ្នាំងងុកដេកក្នុងចំនីអាហារ) និងសកសាងសំណុំរឿងបញ្ជូលទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់និងស្រាវជ្រាវរកស្រ្តីជាប្រពន្ធរងគ្រោះដែលបក្សពួកជនសង្ស័យចាត់ការបន្តផង ។

អត្ថបទដែលជាប់ទាក់ទង