ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទៃដី​ដាំ​ដុះ​ស្វាយកែវ​រមៀត​នៅខេត្ត​ប៉ៃលិន បាន​កើនឡើង​ដល់​ប្រមាណ​៥​ពាន់​ហិកតា ដើម្បី​តម្រូវការ​ទីផ្សារ​​ទាំង​ក្នុង និង​ក្រៅប្រទេស

133

 

ប៉ៃលិន៖ ប្រធាន​តាម​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន លោក សាយ សុផាត បាន បញ្ជាក់ឲ្យដឹងនៅថ្ងៃ២៦ សីហានេះថា ៖ បច្ចុប្បន្នប្រជាកសិករ​នៅ​ខេត្តប៉ៃលិន កំពុងពង្រីក​ផ្ទៃដី​ដាំ​ស្វាយកែវ​រមៀត ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​​ទាំង​ក្នុង និង​ក្រៅប្រទេស ។ លោកបន្តថា ផ្ទៃដី​ដាំ​ដុះ​ស្វាយកែវ​រមៀត​នោះ បាន​កើនឡើង​ពី​ប្រមាណ​៤​ពាន់​ហិកតានាពេល​កន្លងមក អីឡូវកើនដល់ទៅប្រមាណ​៥​ពាន់​ហិកតា នៅក្នុង​ឆ្នាំ​២០២០​នេះ​ ។
​ លោក សាយ សុផាត បាន​បញ្ជាក់ថា​៖ ផែន​ការដាំដុះ​ស្វាយកែវ​រមៀត​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​បានសម្រេច​តាម​ផែនការ​ប្រមាណ ៩០​ភាគរយ​ហើយ​។សម្រាប់​ផែនការ​នាំចេញ​ស្វាយ ទៅកាន់​ក្រៅ​ស្រុក រំពឹង​ប្រមាណ ៧០​ភាគរយ​ដោយសារ ចាំមើល​លទ្ធផល នៃ​ការប្រមូល​ផល​ ​។ប្រធាន​មន្ទី​កសិកម្ម​រូបនេះ បាន​បន្តទៀត បច្ចុប្បន្នមន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម ក៏បាននិង​កំពុង​ផ្សព្វផ្សាយ ណែនាំ និង​បណ្តុះបណ្តាល​បច្ចេក​ដាំ​ស្វាយ​ស្របតាម​ស្តង់ដារ សម្រាប់​តម្រូវការ​ក្នុងស្រុក និង​សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​។
​បើយោងតាម​របាយការណ៍​ក្រសួងកសិកម្ម​ បានបញ្ជាក់ថា ក្នុងរយៈពេល ៥​ខែ​ដើមឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​បាន​ចំនួន៤៤ ០៩៩​តោន​។ ដែលចំនួន​នេះ​ បានកើនឡើង​ជាង​ពាក់កណ្តាល បើ​ធៀប​នឹងរយៈពេល​ដូចគ្នា កាល​ឆ្នាំ​២០១៩ ដែលមាន​ចំនួន​តែ​ប្រមាណ ២៩២១៤​តោន​៕ សំរិត

អត្ថបទដែលជាប់ទាក់ទង