ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ផឹកស៊ីជាមួយមិត្តភក្តិ កើតភ្លើងប្រច័ណ្ឌ ចាក់សម្លាប់នារីជាសង្សារ និងអារ.កសម្លាប់ខ្លួនឯងតាមក្រោយ

47

 

ភ្នំពេញ៖ តាមប្រភពព័ត៌មានថាបណ្ដាលមកពីភ្លើងប្រច័ណ្ឌ ស្រាប់តែបុរសជាសង្សារបានស្ទុះទាញកាំបិតចុងស្រួចទៅចាក់សម្លាប់នារីក្នុងវង់ផឹកស៉ី បន្ទាប់មកអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនទាន់ស្លាប់ នៅមានដង្ហើម ហើយកំរើកកាយវិការ ក៏ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍ទំនាស់បុរស-នារីម្នាក់ដែលជាគូរសង្សារនិងគ្នា ឈានដល់ការបង្ហូរឈាមនេះ បានកើតឡើងនៅរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងបុរីលឹម ឈាងហោចំការដូង ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ , ខណៈពេលនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើត្រួតពិនិត្យសព និងសភាពការណ៍ជុំវិញហើយស្រាវជ្រាវ។

បើតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីបុរសជាសង្សារបានចាក់សម្លាប់នារីបណ្តោលអោយស្លាប់ភ្លាមៗ បុរសដែលជាគូរសង្សារបានអារ.ក សម្លាប់ខ្លួនឯងដែរ ប៉ុន្តែគ្រាន់តែដាច់បំពង់.ក មិនទាន់ស្លាប់ទេ ហើយក៏ត្រូវបានមិត្តភក្កិ និងសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សមត្ថកិច្ចបង្ហើបថា មូលហេតុនេះឃាតកម្មនេះ អាចបណ្តាលមកពីរឿងប្រច័ណ្ឌ ។

 

នារីរងគ្រោះមានឈ្មោះ វង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ មុខរបរលក់ផលិតផល Online .! អំពើឃាតកម្មនេះ កើតឡើង ដោយភ្លើងប្រច័ណ្ឌ ! នារីងគ្រោះស្លាប់នៅហ្នឹងកន្លែង ចំណែកជនបង្កព្យាយាមអារ.ក ខ្លួនឯងតាមក្រោយ តែមិនស្លាប់ ចំណែកឃខាងប្រុសឈ្មោះ​ ឯក​ ដៀមវន្ថា អាយុ៤៧ឆ្នាំ។

ប្រភពពីអ្នកជិតខាងបានប្រាប់អ្នកព័ត៍មានថា​ អ្នកទាំង២ទោះមិនមានឈ្មោះជាប្ដីប្រពន្ធរៀបការពេញច្បាប់​ យ៉ាងណាក៍ដោយ​ តែរស់នៅជាមួយគ្នាដូចទៅហេីយ​ ទោះបីខាងប្រុសមានវ័យ​ចំណាស់ជាងខាងស្រីបន្ថិចក៍ដោយ។

តែមួយរយះចុងក្រោយទំនាក់ទំនងពួកគាត់ហាក់មុនចេះចុះសំរុងគ្នា​ ដោយខាងប្រុសចេះតែរករឿងខាងស្រីថា​ មានទំនាក់ទំនងស្នេហាខាងក្រៅ​ តែនារីរងគ្រោះចេះតែបដិសេដរហូត​ ទេីបមកដល់ថ្ងៃកេីតហេតុ​ មានការហូបចុកគ្រឿងស្រវឹងតិចតួច​ បែរជាប៉ះសំដីគ្នាខ្លាំង​ ទេីបកេីតជារឿងចាក់សម្លាប់រហូតដល់ស្លាប់។

មកដល់ពេលនេះឃាតករត្រូវបានក្រុមគ្រូពេទ្យ​ កំពុងយកចិត្តទុកដាក់ព្យាបាល​ ដោយមានការយាមកាម​ ពីសមត្ថកិច្ច​ ក្រែងមានបញ្ហាអ្វីផ្សេងទៀត​ មុននឹងធ្វេីតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង