ប្រទះឃើញរូបចម្លាក់តោ ជំនាន់បុរាណដ៏ធំមួយ នៅមុខ CDC ជាប់មាត់ទន្ល ក្នុងការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤
ភ្នំពេញ៖ ប្រទះឃើញរូបចម្លាក់តោជំនាន់បុរាណដ៏រាណដ៏ធំមួយនៅបរិវេណវត្តភ្នំឬនៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDCនារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ។
ក្រុមការងារ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណនៅកប់ក្នុងដីជំរៅ ៤មក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ រូបចម្លាក់នេះ ធ្វើអំពីថ្មភ្នំ មានកំពស់ ២.៥ម៉ែត្រ ។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា នៅល្ងាចនេះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នេះនៅទីតាំងបោសសំអាតគ្រាប់ដេីម្បីអនុវត្តគំរោងអភិវឌ្ឍនៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកទី៦ របស់រាជធានីភ្នំពេញដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) (នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាប់មាត់ទន្ល) កំលាំងសុីម៉ាក់បានជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណដែលមានកំពស់ជាង២.៥ម៉ែត្រទំហំដងខ្លួនជាង១ម៉ែត្រ! កំលាំងសុីម៉ាក់បានប្រគល់តោថ្មនេះ ជូនទៅសាលារាជធានីភ្នំពេញក្នុងការគ្រប់គ្រងបន្ត៕