ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលបើកការស្រាវជ្រាវបង្រ្កាប ករណីរជួញដូរគ្រឿងញៀនមួយករណី បានឃាត់ខ្លួនជនសង្ស័យ ២នាក់

68

ក្រចេះ៖ អធិការដ្ឋាននគរបាលស្រុកសំបូរ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកសំបូរ នៅថ្ងៃទី១៥ ខែកញ្ញា បានបើកការស្រាវជ្រាវបង្រ្កាបករណីរជួញដូរគ្រឿងញៀនមួយករណីនៅចំណុចអូរកន្តៀរថ្មី ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។

ក្នុងប្រតិបត្តិការនេះនគរបាលបានឃាត់ខ្លួនជនសង្ស័យ ២នាក់រួមមាន ១.ឈ្មោះ គឹម ដា អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ សឿន ពិសិដ្ឋ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។(ពួកគេរស់នៅភូមិឃុំខាងលើ)
ព្រមទាំងរឹបអូសយកវត្ថុតាងគ្រឿងញៀនចំនួន៤កញ្ចប់(ធំ០១កញ្ចប់ តូច០៣កញ្ចប់) ។

ក្រោយការឃាត់ខ្លួនពួកគេត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង