ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្អាកលេងទឹកសមុទ្រ ក្នុងស្ថានភាពភ្លៀង ខ្យល់ ដោយសារឥទ្ធិពលព្យុះ ទី១១ ឈ្មោះ នូល

20

ព្រះសីហនុ៖អាជ្ញាធរខេត្ត ព្រះសីហនុបានចេញ សេចក្ដីអំពាវនាវ ស្ដីពី ការផ្អាកលេងទឹកសមុទ្រ ក្នុងស្ថានភាពភ្លៀង ខ្យល់ ដោយសារឥទ្ធិពលព្យុះ ទី១១ ឈ្មោះ នូល។

សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ផ្អាកការលេងទឹកសមុទ្រ ដើម្បីធានាបាននូវសុខសុវត្ថិភាព ការពារអាយុជីវិតរបស់បងប្អូន ពីគ្រោះថ្នាក់ណាមួយជាយថាហេតុ ដែលបង្កឡើងពីឥទ្ធិពលព្យុះទី១១នេះ ។
ក្នុងកំឡុងពេលនេះសូមអាជ្ញាធរមានសមត្ថិច្ចពាក់ព័ន្ធគ្រប់ផ្នែក ត្រៀមកម្លាំងជាប់ជានិច្ច និងណែនាំ ជូនដំណឹងដល់បងប្អូន ដើម្បីទប់ស្កាត់ការលេងទឹកសមុទ្រ ដែលងាយមានគ្រោះថ្នាក់ និងអាចប៉ះពាល់ដល់អាយុជីវិត ដោយសារគ្រោះធម្មជាតិមួយនេះ ។

ក្នុងដំណាក់កាលមួយនេះ គឺសូមរក្សា និងការពារខ្លួននៅទីតាំងដែលមានសុវត្ថិភាព និងរាយការណ៍ភ្លាមៗមកកាន់អាជ្ញាធរ ដើម្បីមានវិធានការណ៍ជួយបងប្អូន ។

ទូកនេសាទមួយគ្រឿងដែលបោះយុថ្កាចតក្បែរច្រាំងសមុទ្រ ក្នុងភូមិ​៣​ ឃុំ​ទំនប់រលក​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ បានលិច នារសៀល​ថ្ងៃ​ទី​ ១៨ ខែកញ្ញា ឆ្នាំ២០២០ ​ដោយសារខ្យល់​កន្ត្រាក់​ ។ សមត្ថកិច្ចឲ្យដឹងថា ​ទូក​នេសាទមួយ​គ្រឿង នេះ​ ទំហំ​ ទទឹង​៣ម៉ែត្រ​ និង​បណ្តោយ​១៣ម៉ែត្រ​ ម្ចាស់​ទូកឈ្មោះ​ ហៃ​ ហឿន​ ភេទ​ប្រុស​ អាយុ​៤៧ឆ្នាំ​ មុខរបរ​នេសាទ​ បានដាច់​ខ្សែ​យុថ្កាអណ្ដែត​បោក​ប៉ះ​ថ្ម ទើប បណ្តាលឲ្យលិច ប៉ុន្តែមិនមានមនុស្សរងគ្រោះទេ ដោយខូចខាតបាត់បង់សម្ភារៈលើទូកទាំងស្រុង​​រួម​មាន​ ៖
១/​ វិទ្យុ​ទាក់ទង​ ០១គ្រឿង​
​ ២/​ ដាវកំណត់គោលដៅ​ ០១គ្រឿង​
​ ៣/​ អាគុយ​១២០អំពែរ​ ០២គ្រឿង​
​ ៤/​ ប្រេង​ម៉ាស៊ូត​ ៦០០លីត្រ​ ៕

អត្ថបទដែលជាប់ទាក់ទង